ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គាត់ជាជនជាតិបរទេសទេ តែឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ

    BY Khmernote Media January 29, 2020
    គាត់ជាជនជាតិបរទេសទេ តែឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ

    ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) កំពុងតែរាតត្បាតស្ទើរតែជុំវិញពិភពលោក ហើយកម្ពុជាក៏បាន រកឃើញករណីជំងឺផ្លូវដង្ហើម កូរ៉ូណាវីរុសនៅលើជនជាតិចិនម្នាក់ នៅកំពង់សោម ប្រជាពលរដ្ឋជាច្រើនមានភាពភ័យខ្លាច ដោយនាំគ្នាការពារខ្លួនពីការឆ្លងជម្ងឺ តាមរយៈការពាក់ម៉ាស ពុំមានមូលដ្ឋានច្បាស់លាស់ រហូតដល់មានអ្នកឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃម៉ាសគុណនឹង២។

    យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពបុរសម្នាក់ ដែលគេសន្និដ្ឋានបានថាជាជនជាតិបរទេស បានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើដំណើរតាមផ្លូវ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Oeng Dona បានសរសេររៀបរាប់ថា៖ “សុំសរសើរមិនបានមែន គាត់ជាជនជាតិម្នាក់ដែលបានឈរចែកម៉ាស់កណ្តាលថ្ងៃក្ដៅឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប៉ុន្តែខ្មែរមួយចំនួនវិញបានឆ្លៀតឳកាសកេញចំណេញលើជាតិសាសន៍របស់ខ្លួនដោយមិនគិតពីផលប្រយោជន៍រួមឡើយ មើលឃើញហើយខ្មាសគេជំនួស លោកអ្នកស្រីដែលលក់ម៉ាស់ថ្លៃហ្នឹងយកភ្នែកមើលហើយយកខួរគិតខ្លះផង”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay