ខ្មែរណូត

ស្វែងរក

  • PR

    បានដឹងអត់? តារាចម្រៀង Tik Shiro ជាតារាថៃដំបូងដែលមានវត្តមានក្នុងកម្មវិធីថ្មីសន្លាង Freshy Happy Concert របស់ភីអិនអិន

    BY Khmernote Media January 29, 2020
    បានដឹងអត់? តារាចម្រៀង Tik Shiro ជាតារាថៃដំបូងដែលមានវត្តមានក្នុងកម្មវិធីថ្មីសន្លាង Freshy Happy Concert របស់ភីអិនអិន

    បើទោះបីជាមានវ័យចំណាស់បន្តិចក្តី ប៉ុន្តែតារាចម្រៀងដែលវ័យ៥៩ឆ្នាំលោក Tik Shiro នៅតែមានការគាំទ្រពីទេពកោសល្យច្រៀងចម្រៀង និងភាពក្រម៉ិចក្រម៉ើមរបស់លោក ពេលដែលលោកឡើងសម្តែងលើឆាកតន្ត្រីម្តងៗ។ ភាពល្បីល្បាញរបស់លោកមិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ នៅប្រទេសកម្ពុជាក៏មានអ្នកគាំទ្ររូបលោកច្រើន ហេតុនេះហើយទើបស្ថានីយទូរទស្សន៍ភីអិនអិនបំពេញបំណងរបស់ទស្សនិកជនដោយអញ្ជើញរូបលោកចូលរួមក្នុងកម្មវិធីតន្ត្រីថ្មីសន្លាងមួយដែលមានឈ្មោះថា Freshy Happy Concert។

    Tik Shiro គឺជាតារាចម្រៀងថៃដំបូងគេបង្អស់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី ហើយក៏ជាថ្ងៃដំបូងដែលកម្មវិធី Freshy Happy Concert ដំណើរការផ្សាយផ្ទាល់ជាផ្លូវការ។ នៅថ្ងៃនោះដែរលោកនឹងលើកយកបទចម្រៀងចំនួនបួនបទ មានដូចជាបទ Sad Man បទ Ook-Ma-Ten បទ Ma-Join-Kunនិងបទ Rak-Mai-Yom-Plean-Plang។

    ក្រៅពីលោក Tik Shiro ក៏មានតារាមច្រៀងខ្មែរចំនួនបីដួងទៀតគឺកញ្ញា យូ រី កញ្ញា មីណា និងលោក អៀង វុត្ថា ដូច្នេះសម្រាប់ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទីតយោភីអិនអិនព្រែកព្នៅ នៅថ្ងៃអាទិត្យ ទី២ វេលាម៉ោង ៤:៣០នាទីល្ងាច។

    កម្មវិធី Freshy Happy Concert គឺជាកម្មវិធីតន្ត្រីថ្មីសន្លាងមួយរបស់ភីអិនអិនដែលបង្កើតឡើងនៅដើមឆ្នាំ២០២០ ដោយអញ្ជើញតារាចម្រៀងដែលមានឈ្មោះបោះសម្លេង ទាំងតារាខ្មែរ និងតារាបរទេស បង្ហាញជូននូវបទចម្រៀងពិរោះៗ អមជាមួយភាពសប្បាយរីករាយ ប្លែកភ្នែក ដើម្បីកំដរអារម្មណ៍ទស្សនិកជននាពេលចុងសប្តាហ៍៕

    ទស្សនាឈុតខ្លីសូមចុច៖

    https://www.facebook.com/PNNTVCambodia/videos/246639466301955/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay