PR

“បេះដូងខ្វះកំដៅ” ផ្ដើមមានវត្តមាននៅភីអិនអិនចាប់ពីចុងខែមករានេះតទៅ

BY
Khmernote Media
January 29, 2020

ទស្សនិកជនប្រហែលជាបានជ្រាបហើយពីសមត្ថភាពនិងភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់កម្លោះសង្ហា James Ma ក្នុងរឿង លំហូរបេះដូង របស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ ហើយនៅថ្ងៃទី ៣០ ចុងខែ មករានេះ James Ma និងចូលខ្លួនមកបម្រើអារម្មណ៍ ប្រិយមិត្តទស្សនិកជន ថ្មីម្ដងទៀតតាមរយៈរឿង «បេះដូងខ្វះកំដៅ» ។ បេះដូងខ្វះកំដៅ រៀបរាប់ពីរឿងរ៉ាវរបស់សេដ្ឋីវ័យក្មេងឈ្មោះ យាមយុទ្ធ (Yiamyuth) ដែលមានទេពកោសល្យពិសេសខាងជំនាញទិញលក់ភាគហ៊ុនរហូតត្រូវគេដាក់រហ័សនាមថា មេធ្មប់ជំនួញ។

តែរូបគេក៏ជាងក្មេងកំព្រារ មិនស្គាល់ប្រវត្តិខ្លួនឯង រស់នៅដោយខ្វះភាពកក់ក្ដៅ មូលហេតុទាំងអស់នេះបានធ្វើឲ្យគេក្លាយទៅជាមនុស្សមានអំនួត យល់តែចិត្តខ្លួនឯង យល់ថាក្នុងជីវិតគ្មានអ្វីដែលសំខាន់ជាងលុយ ប្រើមនុស្សស្រីគ្រាន់តែជាស្ពានដើម្បីសម្រេចគៅលដៅ។ល។ នៅខាងក្រៅ យាមយុទ្ធ (Yiamyuth) ហាក់ដូចជាមានល្បិចកលនិងមានចរិតជាប្រុសស្អាត ប៉ុន្តែអ្វីៗទាំងនេះគ្រាន់តែជារបាំងលាក់ភាពខ្វះសេចក្តីស្រឡាញ់តែប៉ុណ្ណោះ។ រហូតដល់ថ្ងៃមួយនៅពេល យាមយុទ្ធ (Yiamyuth) ដឹងថាឳពុកម្ដាយបង្កើតជានរណា គេក៏សម្រេចចិត្តសងសឹកដោយព្យាយាមយកក្រុមហ៊ុនប៉ារបស់គេមកកាន់កាប់។

ប៉ុន្តែនៅទីនោះ គេបានជួបនឹង ដាវ នឿ Dao Nuer ជាក្មេងស្រីក្រីក្រម្នាក់។ ដាវ នឿ បានជួយ ឱ្យយាមយុទ្ធ ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ហើយធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឱ្យគេបោះបង់ចោលការសងសឹក។ តើ ដាវនឿ អាចចូលខ្លួនមករំដោះ បេះដូងដែលមានតែភាពឯកា និងខ្វះកម្ដៅរបស់ យាមយុទ្ធ បានដោយរបៀបណា? ចង់ជ្រាបច្បាស់ កុំភ្លេចរងចាំទស្សនាខ្សែភាពយន្តភាគថៃរឿង បេះដូងខ្វះកំដៅ ផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍វេលាម៉ោង ៩:០០ ដល់ ១០:៣០ នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី៣០ខែមករាឆ្នាំ២០២០ នេះតទៅ។

ដោយ បេន សិឡា

Share This Post: