ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ចាក់មូលហេតុមិនព្រមបិទជើងហោះហើរពីចិនមកខ្មែរ

    BY Khmernote Media January 30, 2020
    សម្តេចតេជោ ហ៊ុន សែន បញ្ចាក់មូលហេតុមិនព្រមបិទជើងហោះហើរពីចិនមកខ្មែរ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នៅឯវិមានសន្តិភាព ដើម្បបំភ្លឺ និងបញ្ជាក់បង្ហាញដំណោះស្រាយ និងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងជុំវិញការស្នើសុំឲ្យបិទជើងយន្តហោះពីប្រទេសចិនមកកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា ការបិទជើងហោះហើរពីចិន ប្រៀបបានដូចជាសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា និងកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន ទៀតផង។ សម្តេចបញ្ជាក់ទៀតថា “យើងមិនបាច់បិទទេ ខាងចិនគេបិទរួចស្រេចទៅហើយ ជាពិសេសនៅក្រុងវូហាន គឺគេបិទទាំងផ្លូវគោក និងផ្លូវដែកផងដែរ”។

    សម្តេចមានប្រសាសន៍បន្ថែមទៀតថា ការបិទជើងហោះហើរ អ្នករងគ្រោះជាងគេគឺអ្នករកស៊ី ដូចជា ខាងសណ្ឋាគារ និងអ្នកបំរើសេវានានា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay