ព័ត៌មានជាតិ
ជុំវិញរឿងនិស្សិតខ្មែរនៅចិន សម្តេចតេជោចោទសួរថា “ហេតុអ្វីពេលមានសុខនៅជាមួយគ្នាបាន ដល់ពេលមានទុក្ខនាំគ្នារត់ចេញអស់?”
BY Khmernote Media
January 30, 2020
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នៅឯវិមានសន្តិភាព ដើម្បបំភ្លឺ និងបញ្ជាក់ព័ត៌មាននានាជុំវិញជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងការស្នើសុំឲ្យរដ្ឋាភិបាលជម្លៀសនិស្សិតខ្មែរចេញពីប្រទេសចិន ដើម្បីបង្ការការឆ្លងមេរោគវីរុសកូរ៉ូណានោះ សម្តេចតេជោបានចោទសួរថា “ពេលមានសុខរស់នៅជាមួយបាន ដល់ពេលមានទុក្ខនាំគ្នារត់ចេញអស់?” គឺយើងមិនអាចជម្លៀសនិស្សិតខ្មែរមកបានទេ ព្រោះរដ្ឋាភិបាលចិនមានការទទួលខុសត្រូវមើលថែទាំហើយ។ សម្តេចសម្តែងការព្រួយបារម្ភ ចំពោះនិស្សិតខ្មែរ ដែលវិលត្រលប់មកខ្មែរវិញដោយមិនបានសុំច្បាប់សាលាត្រឹមត្រូវ ព្រោះពួកគេអាចប្រឈមនឹងការលុបឈ្មោះចេញលែងឲ្យរៀនបន្ត៕
