ព័ត៌មានជាតិ
ប្រទះឃើញសត្វទន្សោងមួយក្បាល ស្លាប់ដោយសារជាប់អន្ទាក់គួរឲ្យសោកស្ដាយជាទីបំផុត
BY Khmernote Media
January 30, 2020
យោងតាមការបង្ហោះរបស់ អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជា បានឲ្យដឹងថា កាលពីសប្តាហ៏កន្លងទៅសត្វទន្សោងមួយក្បាលត្រូវបានរកឃើញថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយដោយក្រុមឧទ្យានុរក្សសហគមន៏ប្រាំបីមុំ ខេត្តកំពង់ស្ពឺ។ សពសត្វទន្សោងមួយក្បាលនេះមានស្នាមខ្មៅ និងចំណុចរលួយនៅលើជើងមុខខាងឆ្វេងរបស់វា។
ក្រុមមន្ត្រីឧទ្យានុរក្សបានធ្វើការរុះរើអន្ទាក់បានចំនួន២៣៧អន្ទាក់ ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ដោយកាលពីខែមុនដែលរួមជាមួយសត្វឈ្លូស ២ក្បាល ដែលបានងាប់ដោយសារអន្ទាក់ទាំងនេះ។ គ្រប់អន្ទាក់ទាំងអស់អាចក្លាយជាឃាតករសម្លាប់សត្វ៕




ប្រភព៖ Wildlife Alliance Cambodia