ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និស្សិតខ្មែរ២រូប បញ្ជាក់អំពីស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្ន នៅក្រុងវូហាន ដែលជាកន្លែងផ្ទុះមេរោគកូរ៉ូណា

    BY Khmernote Media January 31, 2020
    និស្សិតខ្មែរ២រូប បញ្ជាក់អំពីស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្ន នៅក្រុងវូហាន ដែលជាកន្លែងផ្ទុះមេរោគកូរ៉ូណា

    យោងតាមវីដេអូដែលស្ថានីយទូរទស្សន៍ទទក បានសម្ភាសន៍ជាមួយនឹងក្រុមនិស្សិតខ្មែរ ២រូប គឺលោក បែន បារាំង និស្សិត​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី២ សិក្សា​ជំនាញ​កម្មវិធី​សិក្សា និង​វិធីសាស្រ្ត​បង្រៀន និង​លោក ម៉ា សាន់សុវណ្ណ​និស្សិត ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ផ្នែក​ច្បាប់​អន្តរជាតិ នៅ​សាកលវិទ្យាល័យវូហាន ប្រទេសចិន បាន​បរិយាយ​អំពី​ស្ថានភាព​របស់​គាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​ទីក្រុងវូហាន ប្រទេស​ចិន។

    ដោយនិស្សិតខ្មែរនៅក្រុងវូហាន បានរៀបរាប់ថាពួកគេមានសុខភាពល្អធម្មតា ពុំទាន់មាននរណាម្នាក់បានឆ្លងនូវវីរុសកូរ៉ូណានោះទេ ហើយពួកគេក៏បានរៀបរាប់ពីស្ថានភាពបច្ចុប្បន្នថា ផ្សារមួយចំនួន និងឱសថស្ថាន ត្រូវបានបើកឡើងវិញ​។ គួរ​បញ្ជាក់​ថា និស្សិត​កម្ពុជា​​ទាំង ២៣រូប ដែល​កំពុង​ស្នាក់​នៅ​ទីក្រុងវូហាន មាន​សុខភាព​ល្អ​ជា​ធម្មតា ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ស្ថាន​អគ្គ​កុងស៊ុល ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន រដ្ឋបាល​សាលា និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    ប្រភព៖ ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay