ជនជាតិចិន ដែលមានវីរុសកូរ៉ូណា ពេលនេះមានសុខភាពល្អប្រសេី និងសប្បាយរីករាយទៀត ហើយបាន video call អរគុណសម្តេចតេជោ ដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់ (មានវីដេអូ)
បុរសជនជាតិចិនឈ្មោះ ចាង ជិនហ៊ូ អាយុ៦០ឆ្នាំ ត្រូវបានរកឃើញថាមានផ្ទុកមេរោគវីរុសកូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានក្រុមគ្រូពេទ្យរៀបចំឲ្យបុរសជនជាតិចិននោះនៅក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការតាមដានត្រួតពិនិត្យសុខភាព។ រហូតមកទល់នឹងថ្ងៃនេះគឺមានរយៈពេល០៣ថ្ងៃហើយ ដែលក្រុមគ្រូពេទ្យជំនាញធ្វើការតាមដានស្ថានភាពសុខភាពរបស់បុរសជនជាតិចិននោះ ហើយស្ថានសុខភាពរបស់គឺ មានសុខភាពរឹងមាំ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីឡើយ។

យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កាលពីប៉ុន្មាននាទីមុននេះបានឲ្យដឹងថា “រូបភាពថ្មីថ្ងៃនេះថតតាមវីដេអូហ្វូន សុខភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយកូរ៉ូណាវីរុសថ្មី មានសុខភាពល្អប្រសេី និងសប្បាយរីករាយ។ តាមភាសាចិន គាត់បានអរគុណគ្រូពេទ្យខ្មែរយេីងដែបានយកចិត្តទុកព្យាបាលគាត់ និងអរគុណសម្តេចតេជោដែលបានណែនាំគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលគាត់”៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង


