ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លៀងកក់ខែមួយមេ​ ទុស្សេខ្សែភ្លេីងលេីបង្គោល​ឆេះរាលដាលតូបលក់ខោអាវ​ និងលក់គ្រឿងក្រអូប​ អស់ជិត៣០តូប

    BY Khmernote Media January 31, 2020
    ភ្លៀងកក់ខែមួយមេ​ ទុស្សេខ្សែភ្លេីងលេីបង្គោល​ឆេះរាលដាលតូបលក់ខោអាវ​ និងលក់គ្រឿងក្រអូប​ អស់ជិត៣០តូប

    រាជធានីភ្នំពេញ​ ៖ បង្គោល​ភ្លើង​មួយ​កន្លែង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ចេញជាអណ្ដាតភ្លេីង រាលដាល​ដល់​តូបលក់ខោ​អាវ​ និងគ្រឿងក្រអូបផ្សេងៗ​ក្នុងផ្សារឯកជន​តូចមួយដែល​នៅ​ក្បែរ​នោះ​អស់ជិត៣០តូប បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ជាច្រេីនគ្រឿង​ ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ ។ ហេតុការណ៍អគ្គិភ័យនេះបានកេីតឡេីងកាលពី​វេលា​ម៉ោង​០៤:២៥នាទីទៀបភ្លឺ​​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២០​ នៅចំណុចផ្សារខោអាវ​ (ជិតរោងចក្រអ៉ីខាង) ដីឡូត៍លេខ៤២ លេី​ផ្លូវ​វេងស្រេង​ ​ក្រុម​២​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ​។

    បេីតាមសេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានយេីងបានអោយដឹងថា​ គេសង្កេត​ឃេីញមានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ដឹកនាំដោយលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌ​ រួមទាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ មានទាំងលោក​ចៅសង្កាត់​​ និងមេប៉ុស្តិ៍​ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​ និងកម្លាំងប្រជាការពារខណ្ឌ​ ជាពិសេស​កម្លាំងក្រុមពន្លត់អគ្គីភ័យបានសហការគ្នា ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យមួយនេះ រហូតទាល់តែរលត់ទាំងស្រុង នាវេលានៅម៉ោងជិត៦ព្រឹកថ្ងៃដដែលនេះ ដោយប្រេីរថយន្តពន្លត់អគ្គិភ័យបាញ់​ពន្លត់​ចំនួន​៩គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​កង់​រាជធានី​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន​២គ្រឿង​ ​រថយន្ត​ស្រាបៀរ​ កម្ពុជា​១​គ្រឿង​ រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ ចំនួន​៦គ្រឿង​ ។

    សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដែលរងការឆាបឆេះនេះមានម្ចាស់ដីឈ្មោះ ចែ ចន្ធូ ភេទស្រី អាយុ ជាង៥០ឆ្នាំ រស់នៅម្ដុំគិរីរម្យ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។​ សមត្ថកិច្ចខណ្ឌមានជ័យ​ បានអោយដឹងថា​ ក្នុងហេតុការណ៍អគ្គិភ័យនេះ​ គឺមិន​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ គឺ​គ្រាន់​តែ​ខូច​ខាត​សំភារៈ​តូបលក់ដូរតូចៗ ទំហំ​២គុណ​នឹង​៤ម៉ែត្រ ប្រហែលជា ៣០តូប ធ្វើពីដែកប្រក់ស័ង្កសី (មានតូបលក់កាបូប កាតាប ខោអាវ និងគ្រឿងក្រអូបផ្សេងៗ​ រួមទាំងគ្រឿងកាឡៃ) ឆេះទាំងស្រុង និងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ផងដែរ​។ ក្នុង​ករណី​នេះ​ដែរ​ សមត្ថកិច្ចជំនាញ​​ កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay