ខ្មែរណូត

ស្វែងរក

  • PR

    តូតា ដឹកដៃអនាគតស្វាមី ថតរូប pre wedding នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបវិញម្តង លើកនេះស្អាតប្លែកតែម្តង

    BY Khmernote Media January 31, 2020
    តូតា ដឹកដៃអនាគតស្វាមី ថតរូប pre wedding នៅទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបវិញម្តង លើកនេះស្អាតប្លែកតែម្តង

    កាលពីលើកមុន ក្រុមការងារខ្មែរណូត បានបង្ហាញអ្នកទាំងអស់គ្នានូវរូបភាព pre wedding ស្អាតៗជាច្រើនសន្លឹករបស់តារាសម្តែងកញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ជាមួយអនាគតស្វាមីគឺលោក ប៉ុល វិបូ នៅឯឆ្នេរសមុទ្រ ក្រុងកំពង់សោម ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតយ៉ាងខ្លាំង។ ថ្ងៃនេះ ខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នាពីរូបភាព pre wedding ថ្មីមួយទៀតរបស់អ្នកទាំង២ ដែលទៅផ្តិតយកនៅឯទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ជាមួយនឹងប្រាង្គប្រាសាទដ៏អស្ចារ្យពីដូនតាបន្សល់ទុកឲ្យ។

    កញ្ញាក៏ធ្លាប់បានលើកឡើងពីមុនមកផងដែរថា ប្រទេសកម្ពុជាយើងមានទេសភាពដ៏ស្រស់ត្រកាល និងអច្ឆរិយៈជាច្រើន ដែលធ្វើឲ្យកញ្ញាជ្រើសរើសយកជាទីតាំងសម្រាប់កញ្ញាថត pre wedding ដោយក៏មិនចាំបាច់ទៅថតដល់ប្រទេសក្រៅអ្វីនោះទេ។

    រូបថត pre wedding ទាំងនោះត្រូវបានអ្នកគាំទ្រកញ្ញាកោតសរសើរថាស្អាតយ៉ាងខ្លាំង ហើយរូបថតដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញបែបនេះគឺជាស្នាដៃរបស់ក្រុមការងារ Image Hunter Photography ដែលខិតខំប្រឹងប្រែងសម្រិតសម្រាំងយ៉ាងពិសេស។ ប្រសិនបើអ្នកទាំងអស់គ្នាចង់បានរូបភាព Pre wedding ស្រស់ស្អាតបែបនេះទំនាក់ទំនងទៅកាន់ Image Hunter Photography៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay