ព័ត៌មានជាតិ
ជួយស៊ែររកសាច់ញាតិផង! នារីម្នាក់សង្ស័យចេញពីក្លឹបត្រូវសង្សារដឹកតាមផ្លូវធ្លាក់ពីលើម៉ូតូ ហើយត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម
BY Khmernote Media
January 31, 2020
រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យទើបចេញពីក្លឹប សង្សារដឹកមកធ្លាក់ពីលើម៉ូតូតាមផ្លូវ ហេីយត្រូវបានរថយន្តបើកបុកប៉ើងជាង១០ម៉ែត្រ បែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកឯរថយន្តបើកគេចទៅបាត់ស្រមោលបន្សល់បំបែកសន្ទះជ័រគម្របធុងទឹករថយន្តព្រុស នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង១៤នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ទល់មុខបុរីសង់ថ្មី ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នារីរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ មានវ័យប្រមាណ១៨ឆ្នាំ ពាក់អាវ សាច់សារ៉ូ ផ្កាលឿង ស្លៀកខោខូវបយ ពណ៌ខៀវជើងខ្លី កាបូបខ្មៅមួយ មានសុទ្ធតែ ក្រេម ម្សៅ។ បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តឬស្សីសាញ់ រងចាំស្វែងរកសាច់ញាតិ៕


អត្ថបទ៖ បងម៉េង


