ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូចូលគោលដៅត្រួតពិនិត្យ ហេីយជិះបត់ត្រលប់ក្រោយ ត្រូវបានកម្លាំងឃាត់ត្រួតពិនិត្យឆែកឃេីញ គ្រឿងញៀនចំនួន៣កញ្ចប់ថង់តូច

    BY Khmernote Media January 31, 2020
    ជិះម៉ូតូចូលគោលដៅត្រួតពិនិត្យ ហេីយជិះបត់ត្រលប់ក្រោយ ត្រូវបានកម្លាំងឃាត់ត្រួតពិនិត្យឆែកឃេីញ គ្រឿងញៀនចំនួន៣កញ្ចប់ថង់តូច

    រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តដាក់គោលដៅ ត្រួតពិនិត្យ អាវុធ ជាតិផ្ទុះ និង ពង្រឹង ច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វេីការឃាត់ម៉ូតូជាច្រេីនគ្រឿងធ្វេីការបង់ផាកពិន័យ ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់អោយបានត្រឹមត្រូវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជិះម៉ូតូចូលគោលដៅត្រួតពិនិត្យ ហេីយជិះបត់ត្រលប់ក្រោយ ត្រូវបានកម្លាំងឃាត់ត្រួតពិនិត្យឆែកឃេីញ គ្រឿងញៀន ចំនួន ៣កញ្ចប់ថង់តូច ទេីបបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេី ដេីម្បីសាកសួរភ្លាមៗ។ ហេតុការណ៍នេះធ្វេីឡេីងកាលពីវេលាម៉ោង០៨យប់ ថ្ងៃអង្គារ៍ ទី២១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខដេប៉ូខ្សាច់ (អតីតរោងចក្រ ផលិត ស៊ីម៉ងត៍ ) លេីផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    បេីតាមសម្ដីលោក វរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ ខណៈពេលដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ កំពុងធ្វេីការ ឃាត់ រថយន្ត និង ម៉ូតូ ជា ច្រើន គ្រឿង ត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ ជាតិ ស្រវឹង គ្រឿងញៀន និងរឹតបន្តឹងច្បាប់ចរាចរណ៍ ដេីម្បីធ្វើការអប់រំណែនាំ ឲ្យចូលរួម គោរព ច្បាប់ ចរាចរណ៍ ទាំងអស់ គ្នា ស្រាប់តែឃេីញមានបុរសម្នាក់(ជនសង្ស័យ ) បានជិះម៉ូតូមួយគ្រឿង ម៉ាកភូសាល (Pulsar) ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS-1737 ចូលមកក្នុងគោលដៅត្រួតពិនិត្យ តែមានអាការៈគួរអោយសង្ស័យ រួចជិះបត់ត្រលប់ក្រោយ តែត្រូវបានកម្លាំងស្ទាក់ឃាត់បាន ក៏ហៅអែបចូលមកក្នុងសិន ដេីម្បីសុំធ្វេីការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែង រកឃេីញ ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន ០៣កញ្ចប់តូចល្មម ទេីបត្រូវបានកម្លាំងឃាត់ខ្លួន បញ្ជូនទៅធ្វេីការសាកសួរ នៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលេី និងចាត់ការតាមនីតិវិធីច្បាប់។

    បច្ចុប្បន្នក្រោយពីត្រួតពិនិត្យចប់ កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌ បានបន្តចេញល្បាតក្នុងភូមិសាស្រ្ត និងគោលដៅពួនស្ទាក់រៀងខ្លួន តែចំពោះ ជន សង្ស័យពាក់ព័ន្ធ គ្រឿងញៀន ឈ្មោះ លឹម យ៉ាងកាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ទិញអេតចាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួនប្រគល់ឲ្យផ្នែកជំនាញ សួរនាំ និងឃាត់ ខ្លួន នៅ អធិការដ្ឋាននគរ បាល ខណ្ឌមានជ័យ ដើម្បី កសាង សំណុំ រឿង រងចាំ ចាត់ការបន្តតាមនីតិវិធី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay