ចាប់បានកំពូលអ្នកចែកចាយថ្នាំញៀន ដូចក្នុងរឿងហុងកុង បំពាក់កាមេរ៉ាការពារសុវត្ថិភាពនៅក្រៅ ដើម្បីកុំឲ្យប៉ូលិសចូលទៅចាប់ទាន់
រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៏ត្រី ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានបង្ហាញអំពីលក្ខណៈបច្ចេកទេសក្រុមជួញដូរ និងចាយគ្រឿងញៀន ដែលជនសង្ស័យបំពាក់កាមេរ៉ាសុវត្ថិភាពជុំវិញផ្ទះ ដោយបានចំណាយពេលយ៉ាងយូរ ទេីបឃាត់ខ្លួនបានជនសង្ស័យ២នាក់រួម និងថ្នាំញៀនមួយចំនួនជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌមានជ័យបានអោយដឹងថា ក្រុមជនសង្ស័យទាំង២នាក់នេះ មានឈ្មោះទី១៖ យឹម ម៉ាដេត ហៅ ផាត អាយុ៤០ឆ្នាំ មុខរបរជួញដូរថ្នាំញៀន ស្នាក់នៅចំនុចចាប់ខ្លួនខាងលើ និងជនសង្ស័យទី២៖ ឈ្មោះកែវ ឧត្តម អាយុ៣០ឆ្នាំ មុខរបរចែកចាយថ្នាំញៀន ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
សមត្ថកិច្ចខណ្ឌមានជ័យបានបានបញ្ជាក់បន្ថែមអោយដឹងថា ជនសង្ស័យទាំង២នាក់នេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋានខាងលើ ដោយសមត្ថកិច្ចពិតជាពិបាកធ្វេីការបង្រ្កាបណាស់ ដោយបានចំណាយពេលយ៉ាងយូរ ព្រោះនៅជុំវិញបរិវេណផ្ទះជួលរបស់ជនសង្ស័យ បានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាព ទេីបធ្វើអោយសមត្ថកិច្ចពិបាក និងបង្រ្កាប ខណៈពួកគេមើលតាមកាមេរ៉ាសុវត្ថភាពពេលឃើញសមត្ថកិច្ចដើរចូលមក ពួកគេតែងតែបំផ្លាញវត្ថុតាងចោលអស់ ទេីបធ្វើអោយសមត្ថកិច្ចមិនអាចដាក់បន្ទុកទៅលើពួកគេបានតែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែរកគ្រប់វិធីសាស្ត្រ ឆ្មក់ចូលទៅបង្រ្កាបជនសង្ស័យខាងលើរួមនិងវត្ថតាងបាន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

អត្ថបទ៖ បងម៉េង


