កុំចេះតែហ៊ានលក់ម៉ាស់ និង អាល់កុល ឡើងថ្លៃ កប់ពពកទៀត ពេលនេះក្រសួងសុខាភិបាល ចុះចាត់ការហើយ
ដោយសារតែមានប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងឱសថស្ថានមួយចំនួនធ្វើការលក់ម៉ាស់ អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗឡើងថ្លៃកប់ពពក ដោយសារតែផ្ទុះករណីមេរោគ Coronavirus វាយលុកពេញទីក្រុង Wuhan ប្រទេសចិន ក៏ដូចជាស្របពេលដែលកម្ពុជារកឃើញភ្ញៀវទេសចរណ៍ចិនម្នាក់ មានផ្ទុកមេរោគនេះនៅខេត្តព្រះសីហនុផងដែរ។
ទាក់ទិននឹងការឡើងថ្លៃម៉ាស់ អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗ ពេលនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំអោយមន្ត្រីរបស់ខ្លួនចុះធ្វើការត្រួតពិនិត្យ និងណែនាំដល់ឨសថស្ថាន ឨសថស្ថានរងនៅម្តុំផ្សារអូរឡាំពិកដើម្បីកុំឨ្យលក់ម៉ាស អាល់កុល និងសារធាតុសំលាប់មេរោគផ្សេងៗទៀតដំឡើងថ្លៃ ប្រសិនបើឨសថស្ថាន ឨសថស្ថានរងណាមួយមិនគោរពតាមការណែនាំខាងលើក្រសួងសុខាភិបាលនឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់។ ទន្ទឹមនឹងគ្នានេះដែរ ប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្ត្រីសុខាភិបាល មេត្តាជួយទប់ស្កាត់បញ្ហានេះ អោយមានប្រសិទ្ធភាព ខណៈដែលនៅប្រទេសចិន សឹង្ហបុរី បានធ្វើការផាកពិន័យឱសថស្ថាន ក៏ដូចជាអ្នកលក់ម៉ាស់ឡើងថ្លៃទាំងអស់នោះ ជាប្រាក់រាប់ម៉ឺនដុល្លារឯណោះ៕














