ចំណេះដឹង

ការបរិភោគអាហារដែលមានកំរិតប្រូតេអ៊ីនខ្ពស់អាចបង្កគ្រោះថ្នាក់ដល់ជំងឺគាំងបេះដូង!

BY
Khmernote Media
February 1, 2020

យោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់ស្ថាប័ន Mice បានឲ្យដឹងថា អាហារដែលមានកំរិតប្រូតេអ៊ីនខ្ពស់អាចបង្កគ្រោះថ្នាក់ដល់បញ្ហាសរសៃឈាមបេះដូង នេះបើយោងទៅតាមការចុះផ្សាយរបស់គេហទំព័រ Medical News Today ចុះផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០។

បើតាមប្រភពដដែលបានឲ្យដឹងថា ជាទូទៅមនុស្សជាច្រើនបានធ្វើការជ្រើសរើសការធ្វើរបបអាហារដែលមានបរិមាណប្រូតេអ៊ីនខ្ពស់ដើម្បីបញ្ចុះទម្ងន់​ និងធ្វើឲ្យសាច់ដុំរបស់ពួកគេមានភាពរឹងមាំ និងមានសុខភាពល្អ តែផ្ទុយទៅវិញវាជាដើមចមដែលអាចធ្វើឲ្យបេះដូងចុះខ្សោយបាន។

ជាក់ស្ដែងបើតាមលោកសាស្រ្តាចារ្យ Dr.Babak Razani ដែលជាអ្នកជំនាញផ្នែកឱសថ មកពីសាលាវេជ្ជសាស្ត្រ សាកលវិទ្យាល័យវ៉ាស៊ីនតោន បានមានប្រសាសន៍ថា មនុស្សដែលបានប្រើប្រាស់ប្រូតេអ៊ីនច្រើនហួសកម្រិតពេក ដែលវាមានជីវជាតិខ្ពស់នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់បញ្ហាសរសៃឈាមបេះដូង” ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា “ យើងបានរកឃើញរឿងនេះតាមរយៈការពិសោធន៍ទៅលើគំរូ សត្វកណ្តុរ ហើយតាមរយៈការធ្វើតេស្តដោយផ្ទាល់នេះ យើងឃើញថាប្រព័ន្ធបេះដូងរបស់វាមានភាពចុះខ្សោយ ដោយសារការប្រើប្រាស់សារធាតុប្រូតេអ៊ីនលើសកំរិត” ៕

ប្រភព៖.medicalnewstoday

Share This Post: