ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ញាក់សាច់! ក្មេងមិនទាន់គ្រប់អាយុដើរលួចលុយឆ្លងខេត្ត ថ្មីនេះៗបន្លំលួចលុយកន្លែងវីង នៅស្ទឹងត្រែង អស់១ម៉ឺនដុល្លារអាមេរិក

    BY Khmernote Media February 1, 2020
    ញាក់សាច់! ក្មេងមិនទាន់គ្រប់អាយុដើរលួចលុយឆ្លងខេត្ត ថ្មីនេះៗបន្លំលួចលុយកន្លែងវីង នៅស្ទឹងត្រែង អស់១ម៉ឺនដុល្លារអាមេរិក

    ករណីចោរកម្មតែងតែកើតមានជាញឹកញាប់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ខ្លួន។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានវីដេអូចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពចោរស្រីដៃឆើតម្នាក់ធ្វើសកម្មភាពលួចលុយកន្លែងប្តូរលុយ និងផ្ទេរប្រាក់ វីង អស់ប្រាក់១ម៉ឺនដុល្លារអាមេរិក។ យោងតាមវីដេអូដែលបានបង្ហោះមុនពេលកើតហេតុ មានគ្នីគ្នាបក្ខពួកចោរម្នាក់ បានឈប់ម៉ូតូនៅមុខផ្ទះវីង ធ្វើជាទិញកាតទូរស័ព្ទ ដោយឲ្យម្ចាស់វីងចេញមកក្រៅ ខណៈនោះក៏គេឃើញមានចោរស្រីម្នាក់ទៀតដើរចូលទៅលួចលុយក្នុងមួយពព្រិចភ្នែក។

    ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅផ្ទះប្តូរលុយ ផ្ទេរប្រាក់វីងមួយកន្លែង ស្ថិតនៅត្រពាំងព្រីង សង្កាត់ក្រុងខេត្តស្ទឹងត្រែង។​ យោងតាមប្រភពពីប្រជាពលរដ្ឋចោរដៃឆើតនេះជាក្មេងស្រីមិនទាន់គ្រប់អាយុ ធ្វើសកម្មភាពលួចលុយឆ្លងខេត្ត ដោយធ្លាប់បានលួចលុយនៅខេត្តព្រៃវែង ខេត្តបាត់ដំបង និងធ្វើសកម្មភាពថ្មីៗនេះនៅខេត្តស្ទឹងត្រែង៕ សូមមើលវីដេអូនៅខាងក្រោមនេះ៖

    ប្រភព៖ ឦសានញូស៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay