ខ្មែរណូត

ស្វែងរក

  • ចំណេះដឹង

    ទម្លាប់អាក្រក់ទាំង៥ ធ្វើឲ្យអ្នកនៅឆ្ងាយពីភាពជោគជ័យ!

    BY Khmernote Media February 1, 2020
    ទម្លាប់អាក្រក់ទាំង៥ ធ្វើឲ្យអ្នកនៅឆ្ងាយពីភាពជោគជ័យ!

    ក្នុងមួយជីវិតអ្នកធ្លាប់ជួបរឿងរ៉ាវបរាជ័យប៉ុន្មានដង និងរឿងជោគជ័យប៉ុន្មានដង។ អ្នកខ្លះទន្ទេញចង់បានភាពជោគជ័យណាស់ តែខ្លួនឯងនៅមានទម្លាប់ដ៏អាក្រក់ជាច្រើនមិនព្រមលែងចោលសោះ។

    អ្នកនឹងគ្មានពន្លឺនៃភាពជោគជ័យទេ មិនថាលើការងារ ឬរឿងរ៉ាវអ្វីទេបើអ្នកនៅតែមានទម្លាប់អាក្រក់ទាំង ៧យ៉ាង នេះ៖

    ១. បណ្តោយឲ្យអ្នកដទៃកំណត់លើជីវិតរបស់ខ្លួន

    ជីវិតរបស់អ្នក ល្មមឈប់ឲ្យនរណាម្នាក់មកកំណត់ផ្លូវដើរនៃជីវិតរបស់អ្នកទៅ នេះមិនមែនមានន័យថាអ្នកត្រូវឈប់ស្តាប់ដំបូន្មាន និងការប្រៀនប្រដៅពីនរណាម្នាក់ឡើយ តែដំណើរជីវិតអ្នក អ្វីដែលអ្នកចង់បានគួរកំណត់ និងស្វែងរកវាដោយខ្លួនឯង។ បង្កើតការសម្រេចចិត្តដោយខ្លួនឯង ទទួលខុសត្រូវលើជីវិតខ្លួនឯង។

    ២. ខ្លាចបរាជ័យ

    មានន័យអ្វីទៅបើអ្នកខ្លាចភាពបរាជ័យរហូតបែបនេះ សួរថាខ្លាចបរាជ័យនេះ អ្នកធ្លាប់ជោគជ័យហើយឬនៅ? ដោយសារតែអ្នកខ្លាចបរាជ័យបែបនេះហើយ ទើបអ្នកគ្មានការរីកចម្រើនសោះ វាមិនខុសទេដែលគ្រាន់តែបង្រៀនខ្លួនឯងឲ្យស្គាល់ពីអ្វីដែលជាជីវិត សាកល្បងអ្វីថ្មីខ្លះទោះជាបរាជ័យក៏គង់ទទួលបានបទពិសោធន៍សម្រាប់ជីវិតដែរ។

    ៣. ពោរពេញដោយភាពអវិជ្ជមាន

    ក្នុងគំនិតរបស់អ្នកគ្រាន់តែរឿងអវិជ្ជមានស្ទើរ ៩០% ហើយ ឃើញនរណាក៏ក្នុងផ្លូវអវិជ្ជមានទោះគេមិនដែលធ្វើអ្វីប៉ះពាល់អ្នក ការងារអ្វីក៏អ្នកតែងគិតថាមិនល្អ។ អ្នកមិនហ៊ានចាប់ផ្តើមអ្វីមួយទេខ្លាចថាការងារនោះប៉ះពាល់ដល់មុខមាត់ ទាំងដែលអ្វីទាំងអស់នោះអាចនឹងជួយអ្នកឲ្យបានប្រសើរឡើង។ ត្រូវចាំពាក្យមួយមាត់ថា ទោះរឿងមួយនោះអាក្រក់ប៉ុនណា បើអ្នកមើលវា គិតវា និងធ្វើវាក្នុងផ្លូវល្អ វានឹងហុចផលល្អត្រលប់មកឲ្យអ្នកវិញមិនខាន។

    ៤. រស់នៅក្នុងអតីត

    អតីតកាលអ្នកធ្លាប់ហែលឆ្លងរឿងឈឺចាប់ តែមិនមែនថាបច្ចុប្បន្ន និងអនាគតអ្នកនៅតែជួបបញ្ហាដូចមុនឯណា។ ការដែលបណ្តោយខ្លួនឲ្យលិចលង់ក្នុងអតីតកាលដ៏សែនឈឺចាប់ ហើយមិនទុកឱកាសដល់ខ្លួនស្វែងរកអ្វីថ្មីៗទេនោះ អ្នកនឹងមិនអាចរកក្តីសុខ និងភាពជោគជ័យមួយសម្រាប់ខ្លួនបានឡើយ។

    ៥. បន្តពន្យារពេល “រង់ចាំឱកាសល្អមួយមកដល់”

    តើអ្នកត្រូវប្រើពាក្យនេះប៉ុន្មានដងទៀតទើបព្រមចាប់ផ្តើមរឿងល្អមួយសម្រាប់ខ្លួនឯង? អ្នកដឹងពីអនាគតច្បាស់ណាស់មែនទេថាពេលណាដែលអ្នកនឹងជោគជ័យពិតប្រាកដដោយមិនចាប់ផ្តើម ហើយចំណាយពេលរង់ចាំបែបនេះ? សុបិននៅតែជាសុបិនពេលអ្នកបានត្រឹមស្រមៃ តែវានឹងក្លាយជាការពិតល្គឹកណាអ្នកចាប់ផ្តើមធ្វើសកម្មភាពដើម្បីទាញយកភាពជោគជ័យមកដាក់នឹងមុខ៕

    ប្រភព៖.lifehack

    Share This Post:
    MPO4D jitutoto mpo4d Mpoplay