ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លែងពិបាករឿងបង់ថ្លៃប្រមូលសំរាមហើយ ដោយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំណាយថ្លៃសេវាតែ ៥០០រៀលទៅ៨០០រៀលប៉ុណ្ណោះ ប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន

    BY Khmernote Media February 1, 2020
    លែងពិបាករឿងបង់ថ្លៃប្រមូលសំរាមហើយ ដោយទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចចំណាយថ្លៃសេវាតែ ៥០០រៀលទៅ៨០០រៀលប៉ុណ្ណោះ ប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន

    រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចធ្វើការបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ។ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង់ប្រាក់ថ្លៃប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្ដើមពីដើមខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។

    រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២០នេះតទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយចំណាយផងដែរ តាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិចរបស់ធនាគារអេស៊ីលីដា ធនាគារឯកទេសវីង អ៊ី-ម៉ាន់នី លីហួរវេលុយ ផៃផេ ទ្រូម៉ាន់នី ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ទូទាត់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាប្រចាំឆ្នាំក៏បាន ដោយមានភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែមួយប្រតិបត្តិការទូទាត់ប៉ុណ្ណោះ។

    សម្រាប់ព័ត៌មានលម្អិតសូមបងប្អូនប្រជាពលរដ្ឋអាចទាក់ទងទៅកាន់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមានរាយនាម​ និងលេខទូរសព័្ទទំនាក់ទំនងដូចខាងក្រោម៖
    -លោក នួន សំណាវុធ 017 722 228
    -លោក កែវ ចាន់ណារិទ្ធ 097 53 21 123
    -លោក ឡាយ អ៊េវិន 085 678 666
    -លោក សាំ ផល្លា 012 948 888
    -លោកស្រី គុណ ម៉ាលីន 010 990 555
    -លោក ងួន រតនា 017 622 577
    -កញ្ញា ស៊ន រចនី 012 656 982
    -កញ្ញា មិ សុខគា 085 242 427
    -លោក ណាវ រដ្ឋា 017 867 872
    -លោក ឃ្លាំង ឆៃលីន 077 537 726​ ៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay