អ្នកប្រាកដជានឹងភ្ញាក់ផ្អើល នៅពេលដឹងថាម្ស៉ៅកូនក្មេងអាចប្រើសម្រាប់ដោះស្រាយបញ្ហាផ្សេងៗបានជាច្រើន
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកដឹងថា ម្ស៉ៅកូនក្មេងមិនមែនប្រើបានតែសម្រាប់លាបកូនក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រយោជន៍អាចប្រើសម្រាប់ដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀតដែលអ្នកនឹងត្រូវជួបប្រទះនៅថ្ងៃណាមួយផងដែរ ៖
១. បន្ថែមទម្ងន់រោមភ្នែក ៖ បន្ទាប់ពីលាបម៉ាស្ការ៉ាស្រទាប់ដំបូងរួច ចូរលាបម្ស៉ៅកូនក្មេងបន្ថែមពីលើបន្តិចដោយប្រើសំឡីត្បារត្រចៀក។ បន្ទាប់មកគ្រាន់តែលាបម៉ាស្ការ៉ាថែមមួយជាន់ទៀតជាការស្រេច។ វិធីនេះក៏ជួយធ្វើឲ្យរោមភ្នែកមើលទៅវែង និង ងស្អាតជាងមុនផងដែរ។

២. ប្រើសម្រាប់ស្រាយខ្សែកដែលជាប់ជំពាក់គ្នាបានដោយងាយ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺរោយម្ស៉ៅកូនក្មេងពីលើកន្លែងដែលជាប់ជំពាក់ បន្ទាប់មកប្រើម្រាមដៃញី ឬត្រដុសថ្នមៗ ហើយវានឹងប្រែជារលុង។

៣. ប្រើជាសាប៊ូស្ងួត ៖ អនុវត្តន៍គន្លឹះនេះនៅពេលណាដែលសក់របស់អ្នកឡើងប្រេងខ្លាំង ប៉ុន្តែអ្នកគ្មានពេលនឹងងូតទឹកកក់សក់។ អ្វីដែលអ្នកត្រូវធ្វើ គឺរោយម្ស៉ៅកូនក្មេងបន្តិចលើសក់ បន្ទាប់មកម៉ាស្សាវាថ្នមឲ្យចូលដល់គល់សក់ និងស្បែកក្បាល រួចសឹមប្រើក្រាសសិតសក់មកសិតម្ស៉ៅចេញឲ្យអស់ពីសក់ជាការស្រេច។

៤. កម្ចាត់ស្នាមប្រឡាក់ខ្លាញ់ ឬប្រេងចេញពីសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅកូនក្មេងបន្តិចពីលើស្នាមប្រឡាក់ទាំងក្នុង និងក្រៅ បន្ទាប់មកចាប់ផ្ដើមតប់ស្រាលៗ ហើយទុកចោលសម្រាប់រយៈពេល ១ ម៉ោង សឹមបោកសម្អាតចេញដូចធម្មតា ប៉ុន្តែត្រូវហាលនៅក្នុងម្លប់ជាការស្រេច។ ម្ស៉ៅនឹងជួយស្រូបយកជាតិខ្លាញ់ និងប្រេងដែលប្រឡាក់។

៥. កម្ចាត់ខ្សាច់ចេញពីជើង និងស្បែកជើង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្ស៉ៅកូនក្មេង ម្ស៉ៅពោត ឬម្ស៉ៅអង្ករពីលើកន្លែងដែលខ្សាច់បានជាប់ រួចរលាស់ជើង ឬស្បែកជើងបន្តិចជាការស្រេច។

៦. ផ្ដល់ភាពស្រស់ស្រាយលើកន្លែងគេង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្ស៉ៅកូនក្មេងមួយចំនួនលើកម្រាលពូក។ វិធីនេះក៏ជួយធ្វើឲ្យអ្នកឆាប់គេងលក់ ហើយគេងបានស្ងប់ផងដែរ។

៧. ធ្វើឲ្យសម្លៀកបំពាក់ស្បែកមើលទៅថ្មីស្អាតម្ដងទៀត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម្ស៉ៅកូនក្មេងបន្តិចលើសម្លៀកបំពាក់ ហើយដុសវាជាមួយនឹងក្រណាត់ទន់ស្អាតមួយ។

៨. បន្ថយការឈឺចាប់នៅពេលកោរ ឬបករោម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាប់តែលាបម្ស៉ៅកូនក្មេងបន្តិចលើតំបន់ស្បែកដែលនឹងត្រូវកោរ ឬបករោម៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside