ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រហូតមកដល់ម៉ោង​ ៤:៣០​ ល្ងាច ជនជាតិចិនដែលផ្ទុក Virus corona មានសុខភាពល្អធម្មតា , អ្នកប៉ះពាល់កន្លែងផ្សេងៗ ជិះយន្តហោះ និងគ្រូពេទ្យថែទាំងអ្នកជំងឺក៏គ្មានចេញរោគសញ្ញាអ្វីដែរ

    BY Khmernote Media February 2, 2020
    រហូតមកដល់ម៉ោង​ ៤:៣០​ ល្ងាច ជនជាតិចិនដែលផ្ទុក Virus corona មានសុខភាពល្អធម្មតា , អ្នកប៉ះពាល់កន្លែងផ្សេងៗ ជិះយន្តហោះ និងគ្រូពេទ្យថែទាំងអ្នកជំងឺក៏គ្មានចេញរោគសញ្ញាអ្វីដែរ

    រហូតដល់ម៉ោង​ ៤:៣០​ ល្ងាច​​ ថ្ងៃទី​ ២ កុម្ភ:​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាផ្លូវដង្ហេីមគួរឱ្យកត់សំគាល់ទេ​ ។ អ្នកប៉ះពាល់​កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។ មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​ ។ ហេីយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា​ ។ រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
    ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។ ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay