ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ចេញពីខួបកំណេីតជូនមិត្តភ័ក្តទៅផ្ទះ​ ស្រាប់តែផ្ទុះបែកកង់មុខ​រេចង្កូតទៅបុកបង្គោលភ្លេីង ក្រឡាប់ស្លាប់ម្ចាស់ខួប​ របួសធ្ងន់ស្រាល៣នាក់

    BY Khmernote Media February 3, 2020
    រន្ធត់ណាស់! ចេញពីខួបកំណេីតជូនមិត្តភ័ក្តទៅផ្ទះ​ ស្រាប់តែផ្ទុះបែកកង់មុខ​រេចង្កូតទៅបុកបង្គោលភ្លេីង ក្រឡាប់ស្លាប់ម្ចាស់ខួប​ របួសធ្ងន់ស្រាល៣នាក់

    រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​ ជាងឡានវ័យក្មេងម្នាក់ស្លាប់​ ចំណែកស្ត្រីម្នាក់របួសធ្ងន់​ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល​ ក្នុង​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ​ បង្កឡេីងដោយរថយន្ត​ LEXUS GS300 ស៊េរីទំនេីប ពាក់ស្លាកលេខភ្នំពេញ​ 2BC-6479 បេីកបោះពួយក្នុងល្បឿនលឿន​ ស្រាប់តែផ្ទុះបែកកង់មុខ​​រេចង្កូតទៅបុក​បង្គោលភ្លើង​បំភ្លឺផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យទ្រេតរបេីងទាំងគល់ ហេីយខ្ទាតបេីងរថយន្តក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់កង់មុខ​ រងការខូចខាតខ្ទេចយ៉ាងដំណំ​តែម្ដង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០០:២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​០៣​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ នៅចំណុចជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន​)​ លេីកំណាត់ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថា​ ពួកគេទាំងអស់គ្នា ទេីបតែចេញពីជួបជុំគ្នាក្នុងកម្មវិធីខួបកំណេីតរបស់ជនរងគ្រោះហេីយ តែបែរជាចេញមកដល់ចំណុចកេីតហេតុ​ ក៏ជួប​គ្រោះថ្នាក់ក្រឡាប់រថយន្តយ៉ាងដូច្នេះសោះ ។

    បេីយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី​ ជឹម​ សុភ័ក្ត​ អធិការរងទទួលផែនសណ្ដាប់ធ្នាប់​ចរាចរណ៍ នៃអធិការដ្ឋាន​ខណ្ឌមានជ័យ​ បានអោយដឹងពីដំណេីររឿងហេតុករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះថា​ នៅមុនពេលកើតហេតុ​ រថយន្តបង្កម៉ាក ឡិចស៊ីស​ LEXUS-GS300​ ស៊េរីទំនើប​ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2BC-6479 បើកបរដោយឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​នគរបាល​ក្រុងតាខ្មៅ​ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (របួសមធ្យម)​ និងរួមដំណេីរដោយមនុស្សប្រុសស្រី៣នាក់ទៀត ទី១.ឈ្មោះ ឆេង ណារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ​ជាងឡាន​ មានទីលំនៅ​ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)​។ ទី២.ឈ្មោះ ស្រីពេជ្រ ភេទស្រី អាយុ២៣ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសធ្ងន់​ បែកមុខ​ និងបាក់ដៃស្តាំ) ។ ទី៣.ឈ្មោះ លីន ភេទស្រី អាយុ២៣ ឆ្នាំ មិនស្គាល់ទីលំនៅ(រងរបួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកេីតហេតុខាងលេី​ ក៏រេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹង​ ក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ​បណ្ដាលឲ្យ​មានបុរសម្នាក់ស្លាប់​ និងស្ត្រីម្នាក់របួសធ្ងន់​ និងបុរសអ្នកបេីកបររួមទាំងនារីម្នាក់ទៀតរបួសស្រាល ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងដែរថា​ មុនកេីតហេតុ​ គេឃេីញរថយន្តខាងលេី​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ​ ខណៈយប់ជ្រៅផ្លូវមានសភាពស្ងាត់ទៀតនោះ បានបោះពួយយ៉ាងលឿន​ មកដល់ចំណុចកើតហេតុខាងលើ ចៃដន្យ​ស្រាប់តែរថយន្តផ្ទុះបែកកង់មុខ​​ទេីបធ្វេីឲ្យរេចង្កូតទៅបុក​បង្គោលភ្លើង​បំភ្លឺផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យខូចខាតមួយដេីម​ ទ្រេតរបេីងទាំងគល់ ចំណែករថយន្តខ្ទាតបេីងក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំ ហេីយថែមទាំងផ្ទុះពោងសុវត្ថិភាពទាំងអស់ ដាច់ទាំងកង់មុខ​ រងការខូចខាតខ្ទេចយ៉ាងដំណំ​តែម្ដង បណ្ដាលឲ្យ​បុរសជាងឡានខាងលេី ខ្ទាតបោកផ្ទប់ក្រវីចុះឡេីងពេញក្នុងរថយន្ត​ បែកក្បាលស្លាប់ភ្លាមៗយ៉ាង​អាណោចអាធ័ម​ ចំណែកស្ត្រីម្នាក់ទៀតជាអ្នករួមដំណេីររងរបួសធ្ង​ន់​ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន​ មកដឹកយកទៅសង្គ្រោះ​ភ្លាម​ៗ​ តែជាសំណាងមួយដែរ ព្រោះអ្នកបេីកបររថយន្ត​ និងនារីម្នាក់ទៀតជាអ្នករួមដំណេីរ​ គ្រាន់តែរងរបួសមធ្យមប៉ុណ្ណោះ​ បានឡេីងរថយន្តមួយគ្រឿងទៀត​ ចេញពីកន្លែងកើតហេតុ​បាត់ទៅ​ បន្សល់ទុកសពជនរងគ្រោះ​ ដេកក្នុងថ្លុកឈាម​ ជេីងជាប់លេីរថយន្ត​ គួរឲ្យអាសូរ​ ។

    បន្តិចក្រោយមកគេឃេីញ​មិត្តភ័ក្ដិ​ប្រុសស្រីរបស់ជនរងគ្រោះ​ បានបេីករថយន្តទំនេីបៗជាច្រេីនគ្រឿង​ មកដល់ចំណុចកើតហេតុខាងលើ​បន្តបន្ទាប់គ្នា​ ដោយឃេីញពីសភាពជាក់ស្ដែង​របស់ជនរងគ្រោះ​ ពិតជាគួរអោយរន្ធត់​ ទេីបនាំគ្នាជួយយកចេញមកដាក់​លេី​ហ្វ្រាំងការ​ និងទាក់ទង​ប្រាប់ម្ដាយជនរងគ្រោះបានដឹង​ និងមកដល់កន្លែងកេីតហេតុ​ ស្រែកទ្រហោយំ នឹកស្រណោះដូចជាស្រស់ៗពេក​ មិនគួរណាកូនជួបរឿង​អកុសល​បែបនេះសោះឡេីយ​។

    យោងតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ចបានអោយដឹងដែរថា មូលហេតុមកពីម្ចាស់រថយន្តបើកបរក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍​ចាក់អង្រែក្រោម​ និងផ្នែកវាស់វែង​ចរាចរណ៍​ខណ្ឌមានជ័យ​ បានធ្វេីកំណត់ហេតុ​ប្រគល់អោយ​សមត្ថកិច្ចជំនាញ​ ចុះមកវាស់វែង​ និងស្ទូចយករថយន្តបង្ក​ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយ​លេីការខូចខាត​ទ្រព្យសម្បត្តិ​របស់រដ្ឋ​នៅពេលក្រោយ​ ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុ​ ប្រគល់ឲ្យក្រុមគ្រួសារ​យកទៅធ្វេីបុណ្យតាមប្រពៃណី​៕

    អត្ថបទ៖ ម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay