ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុងតឺន័រមួយគ្រឿងបត់មិនប្រយ័ត្នកៀររថយន្តព្រូសខ្ទេចអស់មួយចំហៀង

    BY Khmernote Media February 4, 2020
    កុងតឺន័រមួយគ្រឿងបត់មិនប្រយ័ត្នកៀររថយន្តព្រូសខ្ទេចអស់មួយចំហៀង

    រាជធានីភ្នំពេញ​ ៖ រថយន្តធុនធំសណ្ដោងកុងតឺន័រមួយគ្រឿង បេីកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន​​ ក៏ជ្រុលទៅកៀររថយន្ត PRIUS មួយគ្រឿងទៀត​បណ្ដាលឲ្យ​រងការខូចខាត​យ៉ាងដំណំ​ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ​ បង្កការភ្ញាក់ផ្អើលឡេីងដល់អ្នកដំណេីរ​ រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅពិនិត្យមេីល​ ព្រោះរថយន្តទាំងពីរគ្រឿងនៅចំកណ្ដាលផ្លូវតែម្ដង។ កាលពីវេលាម៉ោងជិត០១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃអង្គារិ៍​ ទី៤​ ខែកុម្ភៈ​​​ ឆ្នាំ​២០២០នេះ​ នៅត្រង់ចំណុចផ្លូវបំបែកជាបួន​ (ស្តុបពេទ្យចិន) ស្ថិតលេីកំណាត់ផ្លូវព្រះសីហនុ​ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង​​​ រាជធានីភ្នំពេញ​។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង​ ម៉ាក SCANIA ក្បាលពណ៍ស ពាក់ស្លាកលេខស្វាយរៀង 3A-4266 និងកន្ទុយពាក់ស្លាកលេខស្វាយរៀង 4A-1988 បេីកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងល្បឿនលឿន​ល្មម​ ទិសដៅពីលិចមកកេីត​ ស្របគ្នាជាមួយរថយន្តមួយគ្រឿងទៀត​ ម៉ាក TOYOYA PRIUS ពណ៍ស​ (ដោះស្លាកលេខចេញ) បេីកបរដោយបុរសម្នាក់​ និងនារីរូបស្រស់ម្នាក់ទៀតរួមដំណេីរជាមួយ​ ក្នុងល្បឿនលឿនល្មមដូចគ្នា​ ខណៈមកដល់ចំណុចស្តុបពេទ្យចិន​ កែងផ្លូវព្រះមុនីវង្ស រថយន្ត PRIUS ក៏បន្តបេីកទៅមុខត្រង់ ព្រោះភ្លេីងស្តុបចរាចរណ៍ លោតពណ៍ខៀវ​ ចំណែកឯរថយន្តកុងតឺន័រ​ បានបត់ស្ដាំដៃ​កៀររថយន្ត PRIUS បណ្ដាលឲ្យ​ខ្ទេចមួយចំហៀង​មុខខាងឆ្វេងធ្លាក់កាង រងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ​ គ្រាន់តែរថយន្តទាំងពីរគ្រឿង​ នៅជាប់ពាក់កណ្ដាលស្តុបពេទ្យចិនតែម្ដង​ បង្កការភ្ញាក់ផ្អើលឡេីងដល់អ្នកដំណេីរ​ រាយការណ៍ប្រាប់សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍បឹងកេងកងទី២​ ចុះទៅពិនិត្យមេីល​ផងដែរ។

    បច្ចុប្បន្នក្រោយកេីតហេតុ​ កម្លាំងល្បាតមូលដ្ឋាន​ បានចុះមកដល់​ រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហាន​សិន​ ហេីយក្រោយមក​ភាគីទាំងសងខាងបាន​ចរចារ​គ្នាត្រូវ​ និងបញ្ចប់រឿង​នៅកន្លែងកេីតហេតុមិនរំខានដល់សមត្ថកិច្ចចុះមកវាស់វែងឡេីយ៕

    អត្ថបទ៖ ម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay