ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងព្រឹក! បាក់ដែកដងសន្ទូច សង្កត់ចំអេស្កាវាទ័រ និងរថយន្តស្ថានទូតអាមេរិក បណ្ដាលឲ្យរបួសមនុស្សម្នាក់

    BY Khmernote Media February 4, 2020
    ផ្អើលទាំងព្រឹក! បាក់ដែកដងសន្ទូច សង្កត់ចំអេស្កាវាទ័រ និងរថយន្តស្ថានទូតអាមេរិក បណ្ដាលឲ្យរបួសមនុស្សម្នាក់

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មុននេះបន្តិច មានករណីបាក់ដែកដងសន្ទូចដ៏ធំមួយ ក្នុងការដ្ឋានសាងសងអាគារខុនដូរមួយកន្លែងក្រោយអគារបាលី សង្កត់លេីរថយន្តទំនេីបរបស់ស្ថានទូតអាមេរិកមួយគ្រឿង និងសង្កត់អេស្កាវាទ័រមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យរបួសមនុស្សម្នាក់ បង្កការភ្ញាក់ផ្អើលឡេីងដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យមេីលភ្លាមៗ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល ឡេីងនាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មហាជននាំគ្នាលាន់មាត់ថា នេះសំណាងហេីយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកដំណេីរនោះ តេីទំនងជាខ្វះបច្ចេកទេស ឬយ៉ាងណា ទេីបបានជា បាក់រលំ មក ផុយដូច្នេះ? ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៖

    អត្ថបទ៖ ម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay