ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    (Update) សម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីចិន ថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិ?

    BY Khmernote Media February 4, 2020
    (Update) សម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីចិន ថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិ?

    បន្ទាប់ពីមានការប្រកាសថាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ខណៈនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីចិន ថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិ? ខាងក្រោមនេះជាការបង្ហោះ updated ចុងក្រោយនៅក្នុងហ្វេសប៊ុកផេកសម្តេចតេជោ៖

    “សម្តេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចគ្រោងនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។ នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់និងសម្រេចពីភាគីមិត្តចិនថាតេីអនុញ្ញាត្តិអោយទៅសួរសុខទុក្ខឬមិនអនុញ្ញត្តិអោយទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់អោយនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនអោយមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក”។

    សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចមិនបានចាត់ទុកថាការផ្ទុះនៃជំងឺប្រភេទថ្មី មិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទៈពិតប្រាកដជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហាដែលកើតមានឡើង ចំពោះសន្តិភាព សន្តិ​សុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុង​ប្រឈម និងរួមគ្នាដោះស្រាយ។ សូមរំលឹកថានាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនអ្នកផ្ទុកមេរោគ Coronavirus កើនឡើងដល់ ២០ ៦២៦នាក់ រីឯអ្នកស្លាប់កើនឡើងដល់ ៤២៦នាក់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay