ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដល់និស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន

    BY Khmernote Media February 5, 2020
    ក្រសួងអប់រំ ផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដល់និស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន

    យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញពីការតាមដានបច្ចុប្បន្នភាពការសិក្សា ការរស់នៅ និងសុខុមាលភាពរបស់និស្សិតខ្មែរ ដែលកំពុងសិក្សានៅទីក្រុង អ៊ូហាន ខេត្តហូប៊ី។ ដោយ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងតំណាង០១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជាទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប្រចាំថ្ងៃ ដោយក្រសួងបានផ្តល់ថវិកាចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗទទួលបាន ២,០០០,០០០ រៀល (ពីរលានរៀល) ដើម្បីជួយឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ របស់និស្សិតទាំង២៣រូប។ ថវិកានេះត្រូវបានផ្ទេរជូនតាមរយៈតំណាង និស្សិតកម្ពុជានៅទីនោះ គឺលោក ប៉ែន បារាំង ដើម្បីចាត់ចែងបន្ត ទៅដល់និស្សិតផ្សេងៗទៀត។

    សូមបញ្ជាក់ថានិស្សិតចំនួន២៣នាក់ ដែលកំពុងមានវត្តមាននៅទីក្រុងវូហាន មកទល់ពេលនេះមានសុខភាពរឹងមាំ និងមិនមាននិស្សិតណាម្នាក់ ឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះទេ ដោយសារទទួលបាន ការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីសំណាក់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសមាគមនិស្សិតនៅទីនោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay