ព័ត៌មានជាតិ

ចូលរួម​គាំទ្រ​លេីកទឹកចិត្ត​ដល់សិល្បករសិល្បការិនីបុរាណខ្មែរ​ ដោយការទិញសំបុត្រទស្សនាផ្ទាល់​ ល្ខោន​​ព្រះរាជទ្រព្យ​រឿង “ព្រះអន្ធរុទ្ធព្រះនាង​ឱស្សា​”

BY
Khmernote Media
February 5, 2020

ទីបំផុតទស្សនីយភាព​ល្ខោន​ព្រះរាជទ្រព្យ​រឿង “ព្រះអុន្ធរថព្រះនាងឱសា​” បានប្រកាសពីកាលបរិច្ឆេទ​ការលក់សំបុត្រទស្សនា ដោយ សំបុត្រ​មានដាក់លក់ចាប់ពីថ្ងៃទី១៤​ ខែកុ​ម្ភៈ​ ឆ្នាំ​២០២០ នៅមុខសាលមហោស្រពចតុមុខ។ ការសម្តែងល្ខោន​ព្រះរាជទ្រព្យ​រឿង “ព្រះអុន្ធរថព្រះនាងឱសា​” នឹងសម្តែងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨​ និង២៩​ ខែមីនា​ ឆ្នាំ២០២០​ ខាងមុខនេះ។

​សូមចូលរួម​គាំទ្រ​លេីកតម្កេីនវប្បធម៌ខ្មែរ និង​លេីកទឹកចិត្ត​ដល់សិល្បករសិល្បការនី​របាំក្បាច់បុរាណខ្មែរ​អោយបានគ្រប់គ្នា​ ដោយគ្រាន់​តែទិញសំបុត្រទស្សនាផ្ទាល់​ ល្ខោន​​ព្រះរាជទ្រព្យ​រឿង”ព្រះអុន្ធរថព្រះនាងឱសា​” សំបុត្រដាក់លក់ចាប់ពីថ្ងៃទី១៤ កុម្ភៈ ដល់ថ្ងៃទី២៦ ខែមីនា ដាក់លក់ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង ៦ល្ងាច តម្លៃសំបុត្រ ១០ម៉ឺនរៀល, ៤ម៉ឺនរៀល និង២ម៉ឺនរៀល (សម្រាប់សិស្សនិស្សិត ១ម៉ឺនរៀល សូមភ្ជាប់មកជាមួយនឹងកាតសិស្ស) ទីតាំងលក់គឺនៅមុខសាលមហោស្រពចតុមុខ។

សូមរំលឹកថាលោកជំទាវ​ អ៊ូ​ ធីតាពៅ​ ភរិយា​ឯកឧត្ដម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានផ្តួចផ្តើមអោយមានព្រឹត្តការណ៍​សំដែងល្ខោនព្រះរាជទ្រព្យរឿង​ “ព្រះអុន្ធរថព្រះនាងឱសា” ហើយលោកជំទាវនឹងចូលរួមសម្តែងរបាំបុរាណនេះជាលើកដំបូង ដើម្បីចូលរួមលើកស្ទួយសិល្បៈរបាំខ្មែរ ហើយព្រមទាំងធ្វើការរៃអង្គាសថវិកាដើម្បីយកទៅជួយអ្នករបាំបុរាណក្រីក្រ តាមរយៈកាកបាទក្រហមកម្ពុជា៕

ប្រភព៖ អនរុទ្ធនាងឱស្សា

Share This Post: