ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាកាច់សោរកម៉ូតូ ត្រូវនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនបានទាំង៣នាក់

    BY Khmernote Media February 6, 2020
    មុខសញ្ញាកាច់សោរកម៉ូតូ ត្រូវនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនបានទាំង៣នាក់

    រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ពិសេសអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តុ៍នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីស ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុង មូលដ្ឋាន ស្ទាក់បានឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗ បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នា គួរឲ្យសង្ស័យទេីបសមត្ថកិច្ចសុំត្រួតពិនិត្យឆែកឆេរខ្លួនប្រាណ រកឃេីញឧបករណ៍កាច់សោរនិងឆ្កឹះសោ ដោយសង្ស័យប៉ុនប៉ងលួចនៅចំណុចផ្លូវលំក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ២ និង ០០ នាទី ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

    សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនមាន ១- ជនសង្ស័យ ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះជួល ផ្លូវលំ ភូមិ ឫស្សី ៣ សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ២- ឈ្មោះ ប៊ន ចាន់ទី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មុខរបរមិនពិតប្រាកដ ( មានផ្ទុកសារធាតុញៀន) និង ៣- ឈ្មោះ ព្រឿង កូលីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

    វត្ថុតាងចាប់បានរួមមានឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួនមាន ដែកចុងស្រួចចំនួន០១ដើម, សោរទីបលេខ០៨ ចំនួន០១ដើម, ដែកលួសរសៃចំនួន ០១កំណាត់ និងម៉ូតូ០១គ្រឿង ម៉ាក MSX ពណ៍សលាយខ្មៅ លេខម៉ាស៊ីន 1501277 គ្មានស្លាក លេខ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay