មានទូរស័ព្ទទំនើបប្រើ ដើរតាមផ្លូវយប់ព្រលប់ប្រយ័ត្នខ្លួន ប្រយ័ត្នជួបហេតុការណ៍ដូចបុរសម្នាក់នេះ
រាជធានីភ្នំពេញ ៖ យប់ស្ងាត់ហេីយបុរសម្នាក់ដេីរចេញពីផ្ទះបំណងទៅរកញុាំអីជាមួយមិត្តភ័ក្តិស្រាប់តែមានជនង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពវាយប្លន់យកកាបូបលុយនិងទូរស័ព្ទហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបាន កេីតឡេីងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុជាង៣០ឆ្នាំ ដែលទេីបមកពីប្រទេសចិន មុខរបរអ្នកបកប្រែភាសាចិន ស្នាក់នៅបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្ភារៈដែលជនសង្ស័យប្លន់យកនោះមានទូរស័ព្ទ iPhone 11Pro មួយគ្រឿងកាបូបលុយ ក្នុងនោះមានលុយមួយចំនួន និងឯកសារ អត្តសញ្ញាណប័ណ្ណ ផងដែរ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានចេញពីផ្ទះបំណងដេីរមកជួបមិត្តភ័ក្តិ ដេីម្បីទៅរកអីហូប ខណៈកំពុងដេីរតាមផ្លូវបណ្តេីរ មិត្តភ័ក្ដិ បានទូរស័ព្ទមកសួរ ហេីយលេីកទូរស័ព្ទនិយាយបណ្តេីរដេីរបណ្ដេីរ ភ្លាមនោះស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង (មួយគ្រឿងម៉ាក Honda Scoopy ពណ៍ស មិនចាំស្លាកលេខ) មកធ្វេីសកម្មភាពវាយរូបគាត់មួយដៃ គម្រាមប្លន់យកទាំងទូរស័ព្ទ និងកាបូបលុយហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព ទោះជាគាត់ខំស្រែកចោរៗ ឡេីងភ្លាត់សំលេងទៅហេីយ មិនឃេីញមានសមត្ថកិច្ចណាចេញមកជួយឡេីយ មានតែប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាចេញមកព្រោងព្រាតដែរ តែយឺតពេលទៅហេីយ ដោយសារតែជនសង្ស័យ ជិះគេចចេញបាត់លឿនពេក បង្កការភ្ញាក់ផ្អេីល ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកដំណេីរ រាយការណ៍ប្រាប់សមត្ថកិច្ច ទេីបឃេីញសមត្ថកិច្ចចុះមកសួរនាំ ផងដែរ។ បច្ចុប្បន្នក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតែប៉ុណ្ណោះ ដោយមិនមានសង្ឃឹមណារកឃេីញវិញឡេីយ៕

អត្ថបទ៖ បងម៉េង