ស្មានមិនដល់សោះថា គ្រាន់តែបន្ថែមខ្ទឹមសចូលក្នុងទឹកដោះគោ អាចព្យាបាលជម្ងឺបានច្រើនមុខយ៉ាងនេះ
ខ្ទឹមស មិនត្រឹមតែជាគ្រឿងផ្សំមួយប្រភេទដែលជួយបង្កើនរសជាតិ និងបន្ថែមក្លិនឈ្ងុយដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេប្រើជាឱសថបែបធម្មជាតិដើម្បីព្យាបាលជំងឺ ក៏ដូចជាដោះស្រាយបញ្ហាសុខភាពផ្សេងៗជាច្រើនដូចជា ជំងឺហឺត រោគរលាកសន្លាក់ អសមត្ថភាពផ្លូវភេទ រលាកសួត ជំងឺរលាកសរសៃប្រសាទស្យាទិច (Sciatica) ក្អក បញ្ហាប្រព័ន្ធរំលាយអាហារ គេងមិនលក់ និងជំងឺខ្សោយបេះដូងផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបនៃការរៀបចំខ្ទឹមសឲ្យប្រែជាឱសថបែបធម្មជាតិមួយប្រភេទហៅថា “ទឹកដោះគោខ្ទឹមស” ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងនឹងជំងឺទូទៅមួយចំនួនដូចបានរៀបរាប់ពីខាងលើ ៖

១. គ្រឿងផ្សំដែលត្រូវការ ៖
– ខ្ទឹមស (បកសំបករួច) ១០ កំពឹស
– ទឹកដោះគោស្រស់ ឬឆៅ ៥០០ មីលីលីត្រ
– ស្ករស ២ ឬ ៣ ស្លាបព្រាកាហ្វេ
– ទឹកធម្មតា ២៥០ មីលីលីត្រ
២. អ្វីដែលត្រូវធ្វើ ៖
– ចាក់ទឹក និងទឹកដោះគោចូលក្នុងឆ្នាំង
– បន្ទាប់មកបន្ថែមខ្ទឹមសចូល រួចបើកភ្លើងឲ្យខ្លាំងដាំឲ្យពុះ (ត្រូវឧស្សាហ៍កូរផង ដើម្បីការពារកុំឲ្យទឹកល្បាយកកជាប់បាតឆ្នាំង)
– រម្ងាស់រហូតទាល់តែទឹករាងហួត សឹមចាក់ចេញពីឆ្នាំងដោយត្រងខ្ទឹមចេញ ហើយបន្ថែមស្ករចូល រួចកូរឲ្យសព្វមុនទទួលទាន
– ទទួលទានឲ្យទាន់នៅក្ដៅឧណ្ហៗ។
៣. អត្ថប្រយោជន័នៃការទទួលទានខ្ទឹមស និងទឹកដោះគោ
– កាត់បន្ថយហានិភ័យនៃជំងឺហឺត ដោយគ្រាន់តែទទួលទានខ្ទឹមសយ៉ាងហោចណាស់ ៣ កំពឹសជារៀងរាល់យប់។
– ព្យាបាលជំងឺរលាកសួត ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសឲ្យបាន ៣ ដង ក្នុងមួយថ្ងៃ។
– ទឹកដោះគោខ្ទឹមស ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។
– ទឹកដោះគោខ្ទឹមស ក៏មានប្រសិទ្ធិភាពព្យាបាល ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងផងដែរ។
– ព្យាបាលជំងឺរលាកសន្លាក់ និងបន្សាបជាតិពុលក្នុងថ្លើម ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសឲ្យបាន ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។
– ដោះស្រាយបញ្ហាគេងមិនលក់ ដោយគ្រាន់តែទទួលទានទឹកដោះគោខ្ទឹមសនៅមុនពេលចូលគេង។
– ព្យាបាលជំងឺក្អក ដោយគ្រាន់តែលាយទឹកដោះគោខ្ទឹមស ជាមួយនឹងរមៀត។
– ទឹកដោះគោខ្ទឹមសល្អបំផុតសម្រាប់ដោះស្រាយបញ្ហាអសមត្ថភាពផ្លូវភេទ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃភាពមិនអាចមានកូនបានចំពោះទាំងបុរស និងស្ត្រី។
– ទឹកដោះគោខ្ទឹមស ជួយជំរុញប្រព័ន្ធរំលាយអាហារ។
– ព្យាបាល ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺរលាកសរសៃប្រសាទស្យាទិច (Sciatica) ដែលជាស្ថានភាពមួយជាប់ពាក់ព័ន្ធនឹងការឈឺជើង៕
អត្ថបទ ៖ Bee
ប្រភព ៖ Thereadersfile, Pinoyhealthguide