ទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រកាសប្រទ្បងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន២២នាក់ សម្រាប់ឆ្នាំ២០២០
ទីស្ដីការគណៈរដ្ឋមន្រ្តី នឹងប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី (ក្របខណ្ឌ “ក”) ចំនួន ២២នាក់ សម្រាប់ឆ្នាំ២០២០ លើផ្នែកនីតិសាស្រ្តនិងរដ្ឋបាលសាធារណៈ (១៧នាក់) និងផ្នែកព័ត៌មានវិទ្យា (០៥នាក់) ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្រ្តី។

បេក្ខជនត្រូវបំពេញសំណុំលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិក នៃទីស្ដីការគណៈរដ្ឋមន្ដ្រី (អគារថ្មី ជាន់ទី៤ បន្ទប់លេខ៤០៥ (តាមបណ្ដោយផ្លូវកម្ពុជាក្រោម) រៀងរាល់ម៉ោងធ្វើការ ដោយ កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ តម្លៃពាក្យសុំចុះឈ្មោះប្រឡង ៥០០០ រៀល និងតម្លៃសុំសិទ្ធិប្រឡង ២០០០០ រៀល ចំណែកកាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង នឹងជូនដំណឹងនៅពេលក្រោយ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ និងតាមទូរសព្ទលេខ ០២៣ ២១២ ៣៤១៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ