មានមុខរបរជាសន្តិសុខផ្សារហើយ បែរជាមកចោរលួចកញ្ចក់រថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
ភ្នំពេញ៖ សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាននូវមុខសញ្ញាលួចកញ្ចក់រថយន្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ត្រង់ចំនុច មុខផ្ទះលេខ ១៩៣អុី០ ផ្លូវ២១៧ ភូមិ ៣ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ដោយជនសង្ស័យឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខផ្សារ មានទីលំនៅមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួនពិនិត្យទឹកនោមមានសារធាតុញៀន។

ចំណែកជនរងគ្រោះ ឈ្មោះ គ្រុយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅផ្ទះកើតហេតុខាងលើ។ វត្ថុតាង និង សំភារៈចាប់យកពីជនសង្ស័យរួមមានកញ្ចក់រថយន្តរបស់ជនរងគ្រោះចំនួន ២ ដែកសំរាប់ឆ្កឹះសោរចំនួន ៤ សរសៃ ទួណឺវិសចំនួន២ ម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង មួកកាសពណ៌ចំនួន ១ ចំពោះកញ្ចក់រថយន្តសមត្តកិច្ច បានប្រគល់អោយជនរងគ្រោះវិញហេីយ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕



