ព័ត៌មានជាតិ

ហួសចិត្ត! រថភ្លើងដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ ខូចនៅតាមផ្លូវ ស្រាប់តែមានពលរដ្ឋមួយចំនួននាំគ្នាគាស់ទូររថភ្លើងលួចយកអង្ករទៅវិញ

BY
Khmernote Media
February 7, 2020

ខេត្តព្រះសីហនុ៖ មានករណីគួរឲ្យហួសចិត្តជាខ្លាំង ដោយរថភ្លើងដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ ខូចនៅតាមផ្លូវ ស្រាប់តែមានពលរដ្ឋមួយចំនួននាំគ្នាគាស់ទូររថភ្លើងលួចយកអង្ករទៅវិញ ដោយកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស បានខូចនៅតាមផ្លូវរថភ្លើងចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ។ ខណៈដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន ក៏ស្រាប់តែមានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូររថភ្លើងលួចយកអង្ករបាត់បង់អស់ជាច្រើន។

យ៉ាងណាមិញមន្ត្រីនៅស្ថានីយ៍រថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថាអង្ករដែលមាននៅក្នុងទូររថភ្លើងហើយត្រូវពលរដ្ឋលួចយកទៅ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសារបានទេ អាចប៉ះពាល់ដល់សុខភាព និងសំណូមពរឲ្យពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Share This Post: