ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូយកសាច់ក្លែមអោយភ្ញៀវ ត្រូវរថយន្តបុកខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ទាំងវ័យក្មេង

    BY Khmernote Media February 7, 2020
    ជិះម៉ូតូយកសាច់ក្លែមអោយភ្ញៀវ ត្រូវរថយន្តបុកខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ទាំងវ័យក្មេង

    ភ្នំពេញ ៖ មានករណីយុវជនម្នាក់ជិះម៉ូតូយកសាច់ក្លែមអោយភ្ញៀវ ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាកបុកខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់ទាំងវ័យក្មេង ហេីយរថយន្តក៏បន្ថែមល្បឿនបេីកគេចទៅបាត់ស្រមោល បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ ចោមរោមពេញកន្លែងកេីតហេតុ កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១០៨ កែងនឹងផ្លូវព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ង៉េង ប៊ុនឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបុគ្គលិកក្នុងហាងមួយកន្លែង ស្នាក់នៅផ្ទះ២៨E0 ផ្លូវ១០៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។

    សាក្សីដែលឃេីញហេតុការណ៍បានរៀបរាប់ប្រាប់ថានៅមុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-9990 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៨ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្រដៀងរថយន្ត THUNDRA ពណ៌ស មួយបាំងកន្លះ បើកបោះពួយយ៉ាងលឿនតាមផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក៏ទៅបុកចំពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ ខ្ទាតបោកក្បាលនឹងខឿនថ្នល់ ក្បែរស្ពាននាគបែកក្បាលស្លាប់មួយរំពេច ចំណែកឯម៉ូតូហោះប្លោងបោកផ្ទប់នឹងដេីមឈេី ខូចខាតយ៉ាងដំណំ។ ចំណែកឯរថយន្តបង្ក មិនព្រមឈប់ទេ បានបន្ថែមល្បឿនព្យាយាមបើកគេចខ្លួនបាត់ស្រមោលតែម្ដង ហេីយក៏មាន ប្រជាពលរដ្ឋ ជួយដេញតាមដែរ តែដោយសាររថយន្តបេីកលឿនដូចហោះ ហេីយក៏មិនដឹងទៅតាមណាទៀតដែរ បង្កការភ្ញាក់ផ្អើលឡេីងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមេីល និងជួយសម្រួលចរាចរណ៍ផងដែរ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងទៅជំនាញឲ្យចុះវាស់វែង យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីរង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វេីកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay