ទើបតែដឹងថាស្រ្ដីនៅជំនាន់បុរាណមានភាពលំបាកជាខ្លាំងនៅពេលមកប្រចាំខែម្ដងៗ
ក្នុងសម័យថ្មីនេះនៅពេលដែលនារីមកប្រចាំខែម្ដងៗតែងតែមានសំភារៈប្រើប្រាស់គ្រប់គ្រាន់ដែលគេហៅឲ្យងាយយល់គឺសំលីអនាម័យ។ តែយើងដែលឆ្ងល់ទេថាស្រ្ដីនៅជំនាន់បុរាណមានអ្វីយកមកប្រើប្រាស់នៅពេលដែលដើរខែ ព្រោះថានៅជំនាន់នោះពុំមានអ្វីដូចសម័យទំនើបយើងនោះទេ។ ដូចនេះអត្ថបទមួយនេះនិងបកស្រាយពីចម្ងល់របស់រូបអ្នកបាន។ អ្នកប្រហែលជាធ្លាប់ឃើញឈុតឆាកនៅក្នុងរឿង”បុពេ្វសន្និវាស”ហើយ ដែលមានឈុតមួយតួស្រីមករដូវហើយអ្វីដែលគេបានយកមកប្រើប្រាស់នោះគឺស្រកីដូង។

ដោយគេយកស្រកីដូងនោះទៅត្រាំទឹកដើម្បីឲ្យវាទន់ បន្ទាប់មកគេមានថង់ក្រណាត់មួយសម្រាប់ដាក់ស្រកីដូងនោះចូល ដែលវាមានទំហំសមល្មមទៅនឹងសំលីអនាម័យយើងបច្ចុប្បន្នដែរ រួចហើយគេមានក្រណាត់វែងមួយ យកថង់ដាក់ស្រកីដូងដែលយើងបានរៀបរួចហើយ យកដាក់នៅចំកណ្ដាលទើបយកក្រណាត់នោះវែងមកចង់ជាប់នៅនឹងចង្កេះសំពត់។ ប៉ុន្ដែបើសិនជាអ្នកមិនចង់ប្រើជាមួយនឹងស្រកីដូងក៏បាន អ្នកអាចយកក្រណាត់មកជំនួសដោយគ្រាន់តែដាក់ឲ្យបានច្រើនជាន់។ គួរបញ្ជាក់ផងដែរថានៅជំនាន់បុរាណនារីៗដែលមិនស្រួលខ្លួន គេតម្រូវឲ្យនៅក្នុងបន្ទប់មិនឲ្យដើរចេញទៅក្រៅនោះទេ ព្រោះថាមានមេរោគជាច្រើនអាចឆ្លងបានយ៉ាងងាយនៅពេលដែលនារីៗមិនស្រួលខ្លួន៕




អត្ថបទ៖ Sai
ប្រភព៖mthai