ព័ត៌មានជាតិ
ផ្លូវសម្រាប់ជិះកង់ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រនៅក្នុងតំបន់អង្គរ នឹងដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះ
BY Khmernote Media
February 7, 2020
សៀមរាប៖ ផ្លូវសម្រាប់ជិះកង់ មានទទឹង២ម៉ែត្រ បណ្ដោយ២៣គីឡូម៉ែត្រ នៅក្នុងតំបន់អង្គរ កំពុងត្រូវបានស្ថាបនាឡើងក្នុងគោលបំណង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ទេសចរកំសាន្ត និងហាត់ប្រាណ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំ ដោយកសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី គ្រោងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ។

ការស្ថាបនាផ្លូវកង់នៅក្នុងតំបន់អង្គរបានចាប់ផ្ដើមធ្វើការស្ថាបនាកាលពីខែធ្នូឆ្នាំ២០១៩ ហើយបច្ចុប្បន្នសម្រចបានប្រមាណ១៧គីឡូម៉ែត្រ នឹងត្រូវបានសាងសង់រួចរាល់នៅខែមិថុនា ឆ្នាំ២០២០នេះ ផ្លូវកង់នេះ កសាងជាប្រភេទផ្លូវស្រាលមិនប៉ះពាល់ដល់ស្រទាប់ដី និងមានភាពបត់បែនទៅតាមដើមឈើតូចធំជាច្រើន៕




ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប