រឿង ៣ចំណុចដែលគួរធ្វើបើសិនជាអ្នកនៅ Single រហូតដល់អាយុ៣០ឆ្នាំ
យើងដឹងហើយថានារីគ្រប់រូបតែងតែធ្លាប់ឆ្លងកាត់នូវរឿងស្នេហា ហើយអាយុ ២០ជាងពួកគេនឹងចាប់ផ្ដើមបង្កើតនូវក្រុមគ្រួសារមួយដ៏សែនមានសុភមង្គល។ តែយ៉ាងណាមិញនារីគ្រប់រូបក៏មិនមែនសុទ្ធតែជួបនូវស្នេហាពិតប្រាកដរបស់ខ្លួនទាំងអស់នោះទេ អ្នកខ្លះក៏ធ្លាប់នូវរឿងឈឺចាប់ជាច្រើន។ ហេតុនេះធ្វើឲ្យពួកគេមានការភ័យខ្លាចនឹងផ្ដើមស្នេហ៍ជាថ្មី ហើយអ្វីដែលរឹតតែខ្លាចគឺពួកគេមានអាយុខ្ទង់ ៣០ទៅហើយនៅតែមិនទាន់រកដៃគូបានត្រូវចិត្តនៅឡើយ។ ចូលអ្នកកុំបារម្ភអ្នកគួរតែដើរនៅលើផ្លូវរបស់ខ្លួន និងសម្រេចនូវរឿងទាំង ៣នេះក្នុងជីវិតនោះអ្នកនឹងកាន់តែមានសុភមង្គលជាជាងការមានស្នេហាដែលជួបតែការឈឺចាប់៖
១. កុំនាំខ្លួនឯងទ្រាំនូវរឿងដែលឈឺចាប់៖ អ្នកគួរតែចេះចង់ចាំ និងរៀនដើរចេញពីអ្វីដែលធ្វើឲ្យអ្នកឈឺចាប់នោះទើបធ្វើឲ្យជីវិតរបស់អ្នកមានសេចក្ដីសុខ។
២. វិលត្រលប់មកមើលថែរខ្លួនឯងម្ដង៖ អ្នកធ្លាប់រស់នៅជាមួយនឹងអតីតកាលដ៏ឈឺចាប់ ហេតុនេះអ្នកគួរតែរៀនដើរចេញនឹងរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនជាជាងយកពេលទៅគិតគូរពីអ្នកដទៃជាងខ្លួន ម៉្យាងទៀតអាយុចូលដល់ខ្ទង់លេខ ៣មិនមែនជាបញ្ហានោះទេ។

៣. ធ្វើដំនើរកំសាន្ដ៖ អ្នកគួរតែទុកនូវរឿងកង្វល់ និងរឿងមិនសប្បាយចិត្តចោលឲ្យអស់ហើយចាប់ផ្ដើមជាថ្មី ការដើរកំសាន្ដនិងធ្វើឲ្យអ្នកស្វែងយល់នូវរឿងជាច្រើន ហើយបង្រៀនឲ្យអ្នកចេះម្ចាស់ការនៅលើជីវិតខ្លួនឯង នោះអ្នកនឹងស្គាល់អ្វីទៅរសជាតិនៃជីវិត៕

អត្ថបទ៖ Sai
ប្រភព៖mthai