ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានគេឈូសឆាយកាប់ព្រៃលិចទឹក, លោកអភិបាលស្រុកបន្ទាយស្រី នឹងបង្កើតខ្សែទូរស័ព្ទ (Hotline) ពិសេសមួយ សម្រាប់ឲ្យអ្នកស្រុក រាយការណ៍ភាពអសកម្មនិងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុក រួចចាត់វិធានការភ្លាមៗ

    BY Khmernote Media February 7, 2020
    មានគេឈូសឆាយកាប់ព្រៃលិចទឹក, លោកអភិបាលស្រុកបន្ទាយស្រី នឹងបង្កើតខ្សែទូរស័ព្ទ (Hotline) ពិសេសមួយ សម្រាប់ឲ្យអ្នកស្រុក រាយការណ៍ភាពអសកម្មនិងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុក រួចចាត់វិធានការភ្លាមៗ

    លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចាប់ផ្តើមសាកល្បងយុទ្ធនាការ “ផ្ទះ១ អំពូល១” ធ្វើឡើងដោយផ្ទះនីមួយៗមានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលរាត្រី ព្រមទាំងមានគំរោងធ្វើវិទ្យាល័យគំរូមួយនៅស្រុកបន្ទាយស្រី ព្រមទាំងមានគម្រោងជាច្រើនទៀតអភិវឌ្ឈន៍ស្រុកបន្ទាយស្រីនេះ។ ងាកមកពេលនេះ លោកអភិបាលបានបង្ហោះឲ្យដឹងពីជនខិលខូចបានលួចកាប់ព្រៃកោងកាងលិចទឹក រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី លោកអភិបាលបានរៀបរាប់លំអិតថា៖

    “ទេសកាលថ្មី ឆ្នាំ២០២០នៃស្រុកបន្ទាយស្រី នឹងមិនអនុញ្ញាតអោយអំពើរំលោភបំពានច្បាប់បែបនេះរួចផុតពីសំណាញ់ច្បាប់ឡើយ។ នេះគឺជាអំពើល្មើសច្បាប់ ឈូសឆាយកាប់ព្រៃលិចទឹក និងព្រៃក្បាលជប់ រំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។ បើគិតថាធ្វើអំពើល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រលំធំហើយ។ ខ្ញុំជឿជាក់ថាអ្នកស្រុកបន្ទាយស្រីរបស់ខ្ញុំក្នុងសម័យកាលនេះ នឹងមិនបណ្តោយអោយជនខិលខូចល្មើសច្បាប់ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ។

    សូមអរគុណដល់ប្រជាពលរដ្ឋក្នុងភូមិស្គន់ដែលបានរាយការណ៍មកដល់ខ្ញុំដោយផ្ទាល់ ហើយខ្ញុំសូមធ្វើការលើកទឹកចិត្តអោយប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រីបន្តរាយការណ៍និងឈឺឆ្អាលទៅលើរាល់សកម្មភាពខុសច្បាប់នៅក្នុងស្រុក ដើម្បីការពារប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើងទាំងអស់គ្នា ហើយក្នុងនាមអាជ្ញាធរមូលដ្ឋាន ខ្ញុំសន្យាថានឹងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។

    នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងបង្កើតអោយមានខ្សែទូរស័ព្ទពិសេសមួយខ្សែរបស់រដ្ឋបាលស្រុក (Hotline) ដោយមានអ្នកប្រចាំការច្បាស់លាស់ ដើម្បីទទួលរាល់ពត៌មានរាយការណ៍នានា អំពីភាពអសកម្មនិងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុក ដែលប្រជាពលរដ្ឋយល់ថាចាំបាច់សម្រាប់អោយអាជ្ញាធរបានដឹង។

    ដោយឡែកចំពោះករណីនេះ ខ្ញុំនឹងមានចំណាត់ការយ៉ាងតឹងរឹងបំផុត ដើម្បីជាគំរូល្អទៅថ្ងៃមុខ ធ្វើអោយអ្នករាយការណ៍បន្តមានទឹកចិត្តរាយការណ៍ទៀត ធ្វើអោយអ្នកល្មើសច្បាស់រៀងចាលមិនហ៊ានបន្តប្រព្រឹត្តទៀត និងធ្វើអោយអ្នកប៉ងប្រព្រឹត្តអំពើខុសច្បាប់ទាំងឡាយខ្លាចរអាលដូរចិត្តមិនហ៊ានធ្វើ ដោយខ្លាចផលវិបាកដ៏ពិតប្រាកដខាងផ្លូវច្បាប់”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay