ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់២ជាប់គ្នា ក្នុងខណ្ឌមានជ័យ ផ្អេីលរថយន្តអគ្គីភ័យ កំពុងចេញជួយអន្តរាគមន៍ពន្លត់​ ជិត៣ម៉ោងហេីយ មិនទាន់រលត់នៅឡេីយ

    BY Khmernote Media February 8, 2020
    ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់២ជាប់គ្នា ក្នុងខណ្ឌមានជ័យ ផ្អេីលរថយន្តអគ្គីភ័យ កំពុងចេញជួយអន្តរាគមន៍ពន្លត់​ ជិត៣ម៉ោងហេីយ មិនទាន់រលត់នៅឡេីយ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា​ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ គិតមកទល់ម៉ោ៨យប់នេះ​​ នៅមិនទាន់រលត់នៅឡេីយ ខណៈអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ​ កំពុងចុះត្រួតពិនិត្យ​ទីតាំងកេីតហេតុ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនចេញទៅអន្តរាគមន៍បាញ់ពន្លត់ ចំណែកឃ្លាំងដ៏ធំដែលស្តុកទៅដោយក្រណាត់ពេញក្នុងឃ្លាំង កំពុងឆាបឆេះ​យ៉ាងខ្លាំងដដែល តែកម្លាំងពន្លត់អគ្គិភ័យកំពុងបាញ់ទប់ស្កាត់ មិនអោយឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង​ និងរោងចក្រនៅជាប់គ្នាឡេីយ។​

    ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះឡេីងកាលពីវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ 8-Star និងរាលដាលដល់រោងចក្រកាត់ដេរសម្លៀកបំពាក់មួយយីហោ ម៉ូលីកា អ៉ិដាស្ទ្រី មានទីតាំងក្នុងដីឡូត៍ក្បាលដីលេខ៨៨ អាគារB ផ្លូវ១០៣CC ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay