ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រវីចុះក្រវីឡេីង សមត្ថកិច្ចសម្រុកចូលក្របួចបានមនុស្សប្រុសស្រីជាង៥០នាក់​ ក្នុងមណ្ឌលកំសាន្ត ផ្លាយ FLY នៅខណ្ឌជ្រោយចង្វារ រកឃើញគ្រឿងញៀនជាច្រើន

    BY Khmernote Media February 9, 2020
    ក្រវីចុះក្រវីឡេីង សមត្ថកិច្ចសម្រុកចូលក្របួចបានមនុស្សប្រុសស្រីជាង៥០នាក់​ ក្នុងមណ្ឌលកំសាន្ត ផ្លាយ FLY នៅខណ្ឌជ្រោយចង្វារ រកឃើញគ្រឿងញៀនជាច្រើន

    រាជធានីភ្នំពេញ​ ៖ សេចក្ដីរាយការណ៍បឋម​បានអោយដឹងថា​ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដឹកនាំដោយផ្ទាល់លោកស្នងការ​ ឧត្តមសេនីយ៍ឯក​ ស ថេត​ បេីកប្រតិបត្តិការ​ទ្រុងទ្រាយធំ​ ឡោមព័ទ្ធ​ទីតាំង​មណ្ឌលកំសាន្ត​ “ផ្លាយ​ FLY” ​ដែលសង្ស័យពាក់ព័ន្ធគ្រឿងញៀន (ថ្នាំក្រវី) ដោយឆ្មក់បុកចូលឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់​ ដកហូតថ្នាំញៀន​តាម សរុបជាច្រេីនកញ្ចប់​​ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់​មួយចំនួន​ទៀត ។

    សមត្ថកិច្ចបានប្រាប់មកកាន់ក្រុមការងារយេីងថា ចំពោះប្រតិបត្តិការចុះបង្ក្រាបទីតាំងពាក់ព័ន្ធគ្រឿងញៀននេះ​ ធ្វេីឡេីង​កាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ​ ក្នុងមណ្ឌលកម្សាន្ត “ផ្លាយ FLY” ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

    បេីតាមតួលេខ​បឋម​របស់សមត្ថកិច្ច​ ដកហូតថ្នាំញៀន​តាមបន្ទប់ (មានគ្រាប់​ មានម៉្សៅ​ -ល-) ជាច្រេីនកញ្ចប់​ និងមិនទាន់ដឹងចំនួន​ទេ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់​មួយចំនួន​ទៀត​ ជាមួយគ្នានោះដែរ​សមត្ថកិច្ចក៏បានដកហូត​ម៉ូតូ​ ៣៤គ្រឿង​ និងរថយន្ត​ ៧គ្រឿង​ យកមករក្សាទុកបណ្ដោះអាសន្ន​ផងដែរពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលេីនេះ​ ។

    បច្ចប្បន្ន​បន្ទាប់ពីត្រួតពិនិត្យក្លឹបខាងលេីនេះរួច បានរកឃេីញសារធាតុញៀនមួយចំនួន​ ចំណែកមនុស្សប្រុសស្រីជាង៥០នាក់ (ក្នុងនោះមានទាំងបុគ្គលិក​) ត្រូវបានឃាត់ខ្លួន​ បញ្ជូនតាមរថយន្ត​កាំម៉ាស់ធុនធំ ដឹកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីតេស្តពិនិត្យទឹកនោម​ រក​សារធាតុញៀន​ និងបែងចែក​តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ​ ដេីម្បីកសាងសុំណំរឿង​បន្តតាមនីតិវិធី​ ៕

    អត្ថបទ៖ បងម៉េង​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay