អន្តរជាតិ
ចង់ដឹងទេថា មនុស្សដែលបំបែកឯតទគ្គកម្មក្លាយជាមនុស្សចាស់ជាងគេលើលោកមានអាយុប៉ុន្មាន? ជាជនជាតិអ្វី?
BY Khmernote Media
April 12, 2018
បរទេស ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ដឹងហើយថាប្រទេសណា ដែលល្បីថាសំបូរនៅដល់មនុស្សចាស់ជាងគេលើលោក ហើយវាមិនមែនជារឿងចម្លែកទេបើជនជាតិនេះក្លាយជាមនុស្សជាស់ជាងគេលើលោក។ កាលពីពេលថ្មីនេះព័ត៌មានបរទេសក៏បានចុះផ្សាយហើយដែរ ថាបុរសចំណាស់ជនជាតិជប៉ុនម្នាក់ត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាមនុស្សដែលមានវ័យចំណាស់ជាងនៅក្នុងពិភពលោក។
យោងតាមសៀវភៅ Guinness World Record បានអោយដឹងថាលោកតា Nonaka មកពីតំបន់ Ashoro នៅកោះ Hokkaido ប្រទេសជប៉ុនបានបំបែកឯតទគ្គកម្មចាស់វ៉ាដាច់អេស្ប៉ាញក្លាយជាអ្នកមនុស្សដែលមានវ័យចំណាស់ជាងគេ។ Nonaka បានកើតនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ១៩០៥ រាប់មកដល់ពេលនេះគាត់មានអាយុរហូតដល់ទៅ១១២ឆ្នាំហើយ ។ គាត់កើតក្នុងគ្រួសារធំមួយមានបងប្អូន៦នាក់ គាត់បានរៀបការជាមួយភរិយានៅក្នុងឆ្នាំ១៩៣០ បង្កើតជាគ្រួសារមួយដែលមានកូនប្រុស២នាក់ និងស្រី៣នាក់៕
អត្ថបទ ៖ Mali
ប្រភព ៖ nextshark