អាវុធហត្ថខណ្ឌមានជ័យ ឡោមព័ទ្ធទីតាំងប្រមូលផ្ដុំពពាក់ពពូនគ្នា ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ ពាក់ព័ន្ធប្លន់យកទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងញៀន!
រាជធានីភ្នំពេញ៖ ក្រោយពីមានការប្តឹងពីសំណាក់ប្រជាពលរដ្ឋទៅសាលារាជធានីថា មានក្រុមក្មេងទំនើងតែងតែប្រមូលផ្តុំគ្នាប្រេីប្រាស់ថ្នាំញៀន ហេីយអាចបែកគំនិតប្រព្រឹត្តិនូវបទល្មើស លួច ឆក់ ប្លន់ វៃអ្នកធ្វើដំណើរយកទូរស័ព្ទ និងសកម្មភាពអសន្តិសុខផ្សេងៗជាដើម ទេីបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានដាក់កម្លាំងជំនាញ តាមដានចាំឃ្លាំមេីលមុខសញ្ញាចេញចូលទីតាំងនោះ រហូតដល់វេលាម៉ោង២២៖០០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលេខ១៨G ស្ថិតនៅផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានឡោមព័ទ្ធនិងចុះប្រតិបត្តិការឆ្មក់ចូលទីតាំងខាងលេី ដោយធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ចំនួន១២នាក់ ពាក់ពន្ធ័និងបទល្មេីសវៃប្លន់យកទូរសព្ទ័ និងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង១២នាក់មានឈ្មោះដូចជា៖
១.ឈ្មោះ ចាន់ សុខុម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខស្នាក់នៅកន្លែងកើតហេតុ។
២.ឈ្មោះ ហេង វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
៣.ឈ្មោះ នូ វុទ្ធឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ស្បែកជើង ស្នាក់ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
៤.ឈ្មោះ អាន បញ្ញា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
៥.ឈ្មោះ ស្រ៊ាន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់មណ្ឌលឱកាសខ្ញុំចំនួន០៥ខែ ១២ថ្ងៃ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
៦.ឈ្មោះ ថូ ម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាប់មណ្ឌលឱកាសខ្ញុំចំនួន០៥ខែ ១២ថ្ងៃ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
៧.ឈ្មោះទេព បណ្ឌិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
៨.ឈ្មោះ ប៉ុល សុថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
៩.ឈ្មោះ សិទ្ធ ហ្វីឡង់ឌី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
១០.ឈ្មោះ រុំ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នករើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
១១.ឈ្មោះ ឈឹង សុឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់បាយ ស្នាក់ នៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
១២.ឈ្មោះ ណេត ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ដកហូតវត្ថុតាង ៖ ក្រាមសថ្លាចំនួន ០៣កញ្ចប់, ម៉ូតូចំនួន០៣គ្រឿង ម៉ាកសេ១២៥សង់ ពណ៍ខ្មៅ សេរី២០០៥ ស្លាកលេខភ្នំពេញ 1F.5333 ។ ម៉ាកសេ១២៥សង់ ពណ៍ខ្មៅ សេរី២០០៩ ស្លាកលេខស្វាយរៀង 1B-1585 ។ ម៉ាក Scoopy ពណ៌ស ស្លាកលេខភ្នំពេញ 1HS-8611 សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យ បទ ល្មើសគ្រឿងញៀន នៃអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕
អត្ថបទ៖ បងម៉េង


