PR

កាដូនៃក្តីស្រលាញ់ពីក្រុមហ៊ុនស្មាតហ្វូន vivo យ៉ាងពិសេសមិនធ្លាប់មាន

BY
Khmernote Media
February 8, 2020

ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលនិយមគាំទ្រទូរស័ព្ទដៃស្មាតហ្វូន vivo កន្លងមក លោកអ្នកគ្រាន់តែជាវជាមួយស្មាតហ្វូនចំនួន ២ ម៉ូឌែល S1Pro ឬ V17 នៅគ្រប់បណ្ដាហាងទូទាំងប្រទេស ក្នុងអំឡុងថ្ងៃទី ១៤ ដល់ ១៦ ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន vivo នឹងផ្តល់ជូនដោយឥតគិតថ្លៃ នូវសេវាកម្មពិសេសដូចខាងក្រោម៖

១. ផ្តល់ជូនប័ណ្ណធានាលើអេក្រង់ ដោយឥតគិតថ្លៃចំនួន១សន្លឹក។ ប័ណ្ណធានាអេក្រង់នេះមានសុពលភាពរយៈពេល ១២ខែ គិតចាប់ពីថ្ងៃទិញ(ប័ណ្ណធានា១សន្លឹក = ការប្តូរអេក្រង់ថ្មីឥតគិតថ្លៃ១ដង)។
២. រាល់ការជាវទូរស័ព្ទមានការធានារយៈពេល ២៤ខែ គិតចាប់ផ្តើមពីថ្ងៃទិញ។ ធានាជួសជុលរយៈពេល ២ឆ្នាំ។
ចំណាំ៖ គោលការណ៍សេវាកម្មធានានេះសំដៅទៅលើការខូចខាត ដែលមិនមែនជាទង្វើចេតនារបស់មនុស្ស។
៣. សេវាកម្មពិសេសនេះមានសុពលភាព សម្រាប់តែទូរស័ព្ទដែលបានជាវក្នុងអំឡុង ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តែប៉ុណ្ណោះ។
លក្ខខណ្ឌ៖
១. សេវាកម្មពិសេសនេះ មិនអាចផ្ទេរទៅកាន់អ្នកដទៃដើម្បីប្រើប្រាស់បានទេ។ អាចប្រើបានតែម្ចាស់ផ្ទាល់តែប៉ុណ្ណោះ។
២. សេវាកម្មពិសេសនេះមិនអាចប្តូរជាសាច់ប្រាក់បានទេ ឬសេវាកម្មផ្សេងទៀតបានទេ។
៣.សេវាកម្មពិសេសនេះមានសុពលភាពអាចប្រើបាននៅតែមជ្ឈមណ្ឌលបំរើសេវាកម្ម vivo តែប៉ុណ្ណោះ។
៤.លក្ខខណ្ឌខាងលើនេះត្រូវបានកំណត់លើបទបញ្ជារបស់ការិយាល័យកណ្តាល។
បញ្ជាក់៖ ដើម្បីទទួលបានសេវាកម្មធានាប្តូរអេក្រង់ថ្មីដោយឥតគិតថ្លៃនេះ អតិថិជនត្រូវបង្ហាញប័ណ្ណធានាទូរស័ព្ទ លេខទូរស័ព្ទ ប័ណ្ណធានាអេក្រង់ VIP លេខ IMEI ដែលដូចគ្នាជាមួយលេខ IMEI នៅក្នុងទូរស័ព្ទ។

*ក្រុមហ៊ុន vivo សូមរក្សាសិទ្ធិក្នុងការកែប្រែ! រាល់ការផ្លាស់ប្តូរនឹងមិនមានការជូនដំណឹងជាមុនទេ!
អាសយដ្ឋាន Services Center របស់ក្រុមហ៊ុន vivo ទូទាំងប្រទេស៖
1. ផ្ទះ លេខ 39 ផ្លូវ លេខ 1800 សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (023998555)
2. ផ្ទះលេខ c.2022 ផ្លូវជាតិលេខ 6 បុរីអាខេត ខេត្តសៀមរាប: (063766428)
3. ផ្លូវព្រះកុសុមៈ ភូមិទី11 សង្កាត់កំពង់ចាម ខេត្តកំពង់ចាម : (042941949)
4.ផ្ទះលេខ 467-26G ផ្លូវជាតិលេខ 5 ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (085603284)

Share This Post: