ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណាត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយជាសះស្បើយ និងត្រលប់ទៅចិនវិញនៅថ្ងៃស្អែកនេះ

    BY Khmernote Media February 10, 2020
    បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណាត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយជាសះស្បើយ និងត្រលប់ទៅចិនវិញនៅថ្ងៃស្អែកនេះ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញសំណេះសំណាលជូនដំណើរបុរសជនជាតិចិនឈ្មោះ ចាង ជិនហូ ដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពិនិត្យជាសះស្បើយពីវីរុសកូរ៉ូណា នៅឯមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយជនជាតិចិនរូបនេះនឹងចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសចិនវិញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ សូមរំលឹកថា លោក ចា ជិន​ហួ ត្រូវបាន​ក្រុមគ្រូពេទ្យ ធ្វើតេស្ត​៣​ដង ហើយបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)។

    សូមបញ្ជាក់ថាជនជាតិចិនរូបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាមួយក្រុមគ្រួសារ៣នាក់ទៀត បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay