ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យក​កាំបិត​ផ្គាក់​កាប់​លើនារី​ជា​សង្សារ របួស​ពេញ​ខ្លួន​ផ្ដើម​ចេញ​ពីរឿង​ប្រច័ណ្ឌ

    BY Khmernote Media February 10, 2020
    យក​កាំបិត​ផ្គាក់​កាប់​លើនារី​ជា​សង្សារ របួស​ពេញ​ខ្លួន​ផ្ដើម​ចេញ​ពីរឿង​ប្រច័ណ្ឌ

    កណ្ដាលៈ ដោយ​សារ​ភ្លើង​ប្រច័ណ្ឌ បុរ​សម្នាក់បាន​យកកាំបិត​ផ្គាក់កាប់​ទៅលើ​នារីម្នាក់ ជាសង្សារ​ជាច្រើន​កាំបិត បណ្ដាលឲ្យ​របួសពេញ​ខ្លួន បន្ទាប់ពី​សកម្មភាព​រួច ជន​សង្ស័យ​បានជិះ​ម៉ូតូគេច​ខ្លួនបាត់​ស្រមោល ។ ករណីនេះ បានកើត​ឡើង នៅវេលា​ម៉ោង១២​និង៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុច​ភូមិព្រែក​តានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

    មន្ត្រីនគរបាល​ស្រុកកៀន​ស្វាយបាន​ឲ្យដឹងថា ជនសង្ស័យ​ដែលកាប់​លើនារី​រងគ្រោះ មានគ្នា​២នាក់​ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំ​នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ទី២. មិនស្គាល់​អត្តសញ្ញាណ (គេចខ្លួន)។ ចំណែក​នារីងគ្រោះ​ឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាម​នាងដៃ​ខាងស្តាំ​ចំនួន១ ដាច់កដៃ​ស្តាំដាច់​ដល់ឆ្អឹង នឹងកន្លែង​ស្មាបោះដៃផុត​មួយកន្លែងទៀត)។

    ប្រភពដ​ដែលបន្តថា កាលពីថ្ងៃខែឆ្នាំ និងវេលា​ម៉ោងខាងលើ ជនរង​គ្រោះកំពុង​ដេកនៅក្នុង​ផ្ទះរបស់​ខ្លួនតែម្នាក់ឯង ដោយដាក់​គន្លះទ្វាជាប់​ខាងក្នុង ហើយជន​សង្ស័យបាន​ដឹងថាជនរង​គ្រោះដែលជា​សង្សារបស់ខ្លួន​ធ្លាប់រស់នៅ​ជាមួយគ្នា​ពីមុនមក​បានទៅធ្វើការ​នៅភ្នំពេញហើយ​វិលត្រឡប់​មកដល់ផ្ទះវិញ ពេលនោះជន​សង្ស័យក៏​ជិះម៉ូតូចេញ​ពីផ្ទះរបស់​ខ្លួនជាមួយ​មិត្តភក្តិ ដោយមាន​កាំបិតផ្គាក់​យកមក​ជាមួយផង ពេលមក​ដល់ផ្ទះជន​រងគ្រោះ ជនសង្ស័យ​ក៏បានស្រែក​ហៅជនរ​ងគ្រោះអោយបើកទ្វា តែជនរង​គ្រោះមិន​បានបើក​ទ្វាអោយទេ ហើយជន​សង្ស័យបាន​គំរាមនិង​យកកាំបិត​ផ្គាក់កាប់ទ្វាផ្ទះ ពេលនោះជន​រងគ្រោះ​ភ័យពេកក៏បើក​ទ្វារត់ចេញ​មកក្រៅផ្ទះស្រែក​អោយគេជួយ​តែត្រូវជន​សង្ស័យចាប់ជាប់ ហើយលើកបី រត់បានប្រហែល​៣០០ម៉ែត្រក៏​លើកដាក់ម៉ូតូ ជិះមកផ្លូវលំ(ទួលដំបង )ដោយមាន​ការើបំរាស់​ពីជនរងគ្រោះ​ខ្លាំងពេក ជនសង្ស័យ​ក៏ខឹងហើយ​បានឈប់ម៉ូតូ ទាញកាំបិត​ផ្គាក់កាប់​ទៅលើជនរង​គ្រោះត្រូវជា​ច្រើនកាំបិត បណ្តាល​អោយរង​របួសធ្ងន់ បន្ទាប់មក ជនសង្ស័យ​បានឡើងជិះម៉ូតូ​គេចខ្លួនបាត់​ដោយយក​កាំបិតផ្គាក់​ទៅជាមួយ ។

    ក្រោយពី​ទទួលបាន​ពត៍មាន​ខាងលើនេះភ្លាមកំលាំង​ប៉ុស្តិ៍នគរបាល​កំពង់ស្វាយ​បានចុះទៅ​ដល់កន្លែង​កើតហេតុ ដើម្បីធ្វើ​ការពិនិត្យ និងកសាង​សំណុំរឿង​ដើម្បីស្រាវជ្រាវ រកជនសង្ស័យ​ចាត់ការ​តាមច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay