បុរសម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន សង្ស័យមកពីមានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន
ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់ចងកសម្លាប់ខ្លួន សង្ស័យមកពីមានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ នៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនរងគ្រោះមានឈ្មោះ ជួប ឆន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅកន្លែងកើតឡើងខាងលើ។ វត្ថុតាងចាប់យកបានមាន ខ្សែអង្រឹងសំប៉ែតពណ៍ ស ប្រវែង ៣,៣០ ម៉ែត្រ។
តាមការបំភ្លឺពីអ្នកជិតខាង បានបំភ្លឺថាកន្លងមកជនរងគ្រោះ ធ្លាប់មានវិបត្តិផ្លូវចិត្តពីរឿងជំពាក់លុយគេច្រើន និងពាក់ពន្ធ័រឿងដីធ្លី ជាមួយប្រជាពលរដ្ឋ កាលពីនៅអតីតធ្វើជាមេភូមិ នៅភូមិតាពេទ្យ ឃុំ ជ្រៃលាស់ ហើយទើបប្តូទីលំនៅមករស់នៅភូមិ ស្លែង ឃុំ ជ្រៃលាស់ វិញ។ លុះដល់ថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេកស្លៀកពាក់ទៅធ្វើការរោងចក្រ បាត់ទៅ ដោយប្តីនៅដេកក្នុងរោងបន្តទៀត។ បន្ទាប់មកមានក្មេងស្រីម្នាក់ឈ្មោះរដ្ឋា អាយុ១៣ឆ្នាំ នៅផ្ទះជាប់របងគ្នា បានរត់លេងហើយបានប្រទះ ឃើញជនរងគ្រោះចងក ជាប់នឹងដើមស្វាយរបស់ខ្លួន នៅក្នុងដីឡូតិ៍ក្បែរផ្ទះរបស់ជនរងគ្រោះ ពេលនោះក៏បានរត់ទៅប្រាប់អោយគេជួយ និងតេទូរសព្ទ័ទៅប្រាប់ប្រពន្ធរបស់ជនរងគ្រោះ នៅរោងចក្រ។
ក្រោយមកក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានទូរស័ព្ទទៅប្រាប់នគរបាលប៉ុស្តិ៍ជ្រៃលាស់ ប្រាប់ថា មានមនុស្សចងកស្លាប់នៅភូមិស្លែង ក្រោយពី បានទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ បានចុះទៅដល់កន្លែងកើតហេតុហើយបានសហការជាមួយជំនាញពិនិត្យហេតុស្រុកពញាឮ មានក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ ទៅពិនិត្យសាកសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារការធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួនពិតប្រាកដមែន ក្រោយពេលពិនិត្យចប់សព្វគ្រប់បានប្រគល់សាកសពអោយទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕




ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ