ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ ដើម្បីធ្វើការពង្រីកផ្លូវ និងដាក់លូ

    BY Khmernote Media February 10, 2020
    រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ ដើម្បីធ្វើការពង្រីកផ្លូវ និងដាក់លូ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវ R6) និងមហាវិថីសាធារណរដ្ឋឆេក។ដោយកំណើនយានយន្តដ៏គំហុក ធ្វើឲ្យមានការកកស្ទះខ្លាំងនៅលើកំណាត់ មហាវិថីសហព័ន្ធរុស្សី ចាប់ពីចំណុចប្រសព្វ ក្តាន់ពីរ រហូតដល់ស្តុបបេកាសេ ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការងារដូចខាងក្រោម៖

    ទី១ ៖ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្សីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រចូលទីក្រុងភ្នំពេញ ស៊ីសែនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់) និងដាក់លូទំហំ ១ ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដង មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្សី។

    ទី២ ៖ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្ដាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ (ផ្លូវR6) និង មហាវិថីសាធារណរដ្ឋឆេក ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកែសម្រួល សូនច្បារ ក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្ដាន់ពីរ និងស្ថាបនាផ្លូវជុំវិញរវង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់ពីរឲ្យដដែល។

    រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមការអនុវត្តការដ្ឋានខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនឹងជ្រាបជាដំណឹង ចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយឈរលើស្មារតីយោគយល់ និងអធ្យាស្រ័យខ្ពស់៕ សូមអានសេចក្តីប្រកាសនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay