PR

រីករាយទិវានៃក្តីស្រលាញ់ AirAsia បញ្ចុះតំលៃសំបុត្រក្នុងមួយជើងមកត្រឹម $40 ទៅ $60 ប៉ុណ្ណោះ សម្រាប់ការហោះហើរទៅកាន់ទីក្រុង បាងកក, ភូកេត និង កូឡាឡាំពួរ

BY
Khmernote Media
February 10, 2020

ធ្វើការយូរអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាធុញថប់ ស្ត្រេស និងពេលខ្លះនឹកចង់ធ្វើដំណើរកំសាន្តណាមួយដើម្បីរំសាយអារម្មណ៍ អោយបានធូរស្រាលពីការងារនិងបន្ទុកមួយចំនួន។ ជាការពិតណាស់ ការជ្រើសរើសដំណើរកំសាន្តក៏វាសំខាន់ដែរសម្រាប់យើង ព្រោះពេលខ្លះ យើងអាចនឹងខកចិត្តជាមួយការចំណាយពេលវេលា ក៏ដូចជាថវិការ ដែលយើងខំសន្សំ ដោយសារតែយូរៗទើបយើងមានឱកាសដើរលេងកំសាន្ត រំហែរខួរក្បាលបានម្តងៗ។ ថ្ងៃនេះខ្ញុំនឹងលើកឡើងកន្លែងដំណើរកំសាន្តក្រៅប្រទេស ៣កន្លែង ដែលជាជំនួយ ដល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា៖

១. ទីក្រុងបាងកក ៖ ជាទីក្រុងមួយដែលសំបូរកន្លែងដើរកំសាន្ត មិនថាកន្លែងញាំ រឺ ផ្សារលក់ទំនិញនោះឡើយ ដោយពេលខ្លះការធ្វើដំណើរកំសាន្តរបស់លោកអ្នក អាចជួបជាមួយអ្វីដែលថ្មី ខុសពីប្រទេសយើង និងពេលខ្លះអាចជាឱកាសថ្មីមួយសម្រាប់ ការបើកជំនួនខ្នាតតូចនៅក្នុងស្រុក តាមរយៈការនាំយកផលិតផល ពីទីក្រុងបាងកក នេះក៏ថាបាន។

២. ខេត្តភូកេត ៖ ភូកេត ជាខេត្តដែលមានធម្មជាតិស្រស់ស្អាតមួយរបស់ប្រទេសថៃ ហើយវាជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះមួយសំបូរទៅដោយភ្ញៀវទេសចរណ៍ ដែលវាអាចជាកន្លែងលំហែរកាយ ក៏ដូចជាលំហែរខួរក្បាលអោយស្រាលពីទុក្ខសោក និងភាពស្មុគពីការងារ។

៣. ទីក្រុងកូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ី ជាប្រទេសដែលមានសក្តានុពល ផ្នែកទេសចរណ៍ មួយផងដែរ ដោយភាពច្រើននៃភ្ញៀវទេសចរណ៍ តែងតែទៅដើរកំសាន្តនៅទីក្រុង កូឡាឡាំពួរ ដែលមានអាគារភ្លោះ២ដ៏ខ្ពស់ និងដំបូងគេនៅតំបន់អាស៊ី។

ក្នុងនោះដែរចំពោះដំណើរកំសាន្តទាំង៣ទីតាំងនេះ យើងក៏សូមធ្វើការណែនាំ ចំពោះ ការធ្វើដំណើរ ជាមួយនឹងតំលៃពិសេសមួយរបស់ក្រុមហ៊ុន AirAsia ដែលអាចអោយ លោកអ្នកកាត់បន្ថយចំណាយបានច្រើនផងដែរ ដោយក្នុងឱកាសទិវានៃក្តីស្រលាញ់ ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះ AirAsia បានបញ្ចុះតំលៃពិសេសក្នុងមួយជើងមកសល់ត្រឹម $40 ទៅ $60 តែប៉ុណ្ណោះសម្រាប់ការហោះហើរទៅកាន់ទីក្រុង បាងកក ខេត្តភូកេត និង ទីក្រុងកូឡាឡាំពួរ។ ឱកាសដ៏ពិសេសនេះមានសុពលភាពដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយលោកអ្នកធ្វើ ការកក់សំបុត្រពីឥលូវនេះ រហូតដល់ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២០ តែប៉ុណ្ណោះ។

តម្លៃការធ្វើដំណើរក្នុងមួយជើង
ភ្នំពេញ-បាងកក = $40
ភ្នំពេញ-កូឡាឡាំពួរ= $40
ភ្នំពេញ-ភូកេត = $45
សៀមរាប-បាងកក = $50
សៀមរាប-កូឡាឡាំពួរ = $50
ក្រុងព្រះសីហនុ-បាងកក = $60
ក្រុងព្រះសីហនុ-កូឡាឡាំពួរ = $50

សម្រាប់ការកក់ពីថ្ងៃទី 11 កុម្ភះ 2020 រហូតដល់ ថ្ងៃទី 14 កុម្ភះ 2020 តែប៉ុណ្ណោះ។
លោកអ្នកអាចធ្វើការហោះហើរចាប់ពីថ្ងៃទី 11 កុម្ភះ 2020 រហូតដល់ ថ្ងៃទី 30 កញ្ញា 2020។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអាកាសចរណ៍ AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកដំណើរ ឈានមុខឈ្មោះមួយនៅកម្ពុជា ដែលអតិថិជនអាចទទួលបានតំលៃពិសេស និងសេវាកម្មពិសេសៗជាច្រើនទៀត៕
Contact Us:
AirAsia Sale Centre (AEON MALL Branch),
Ground Floor, #132, Street Samdach Sothearos,
Sangkat Tonle Bassac, Phnom Penh, Cambodia.
Tel: (855) 23 961 896, (855) 70 222 288
Email: md.aeon@mekongdiscovery.org

Flight Booking Centre (AEON Mall Sen Sok City)
#T025, Ground Floor, Bayarb Village, Phnom Penh Thmey Commune,
Sen Sok district, Phnom Penh Capital,Cambodia.
Tel: (855) 23 919 888, (855) 10 222 288
Email: info@flightbookingcentre.com

Share This Post: