ក្រសួងអប់រំ ចេញចាត់វិធានការទប់ស្កាត់៤ចំនុច នៅថ្ងៃទិវានៃក្ដីស្រឡាញ់
ស្របពេលដែរ ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់ឬ Valentine’s Day កៀកចូលមកដល់ ក្រសួងអប់រំ យុវជននិងកីឡា បានចេញ សេចក្ដីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្តីណែនាំក្រសួងអប់រំ បានឲ្យដឹងថាដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ដូចខាងក្រោម៖
១. ត្រូវផ្សព្វផ្សាយដល់សិស្សានុស្សតាមគ្រប់មធ្យោបាយដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិកុំឲ្យមានការយល់ខុសអំពីអត្ថន័យនៃទិវានៃក្តីស្រលាញ់។
២. ត្រូវពង្រឹងការអនុវត្តវិន័យអោយបានម៉ឹងម៉ាត់ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
៣. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត”។
៤. ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្សបានទាន់ពេលវេលា៕
