បុរសជនជាតិចិន បន្ទាប់បានចេញពីមន្ទីរពេទ្យក្រោយជាពីជំងឺកូរ៉ូណា យប់នេះលោកនិងក្រុមគ្រួសារនឹងត្រឡប់ទៅប្រទេសចិនវិញ
ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនឈ្មោះចាង ជិហូ បន្ទាប់បានចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុក្រោយជាពីជំងឺកូរ៉ូណា កាលពីថ្ងៃទី១០ ខែកុម្ភះម្សិលមិញ លោកបានមកសម្រាកនៅសណ្ឋាគារឃ្វីនកូ ជាមួយនឹងក្រុមគ្រួសារមួយយប់មួយថ្ងៃទៀត មុននឹងធ្វើដំណើរតាមយន្តហោះឆ្ពោះទៅប្រទេសចិនវិញនៅយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ នេះបើយោងតាមបញ្ជាក់របស់អ្នកគ្រប់គ្រងសណ្ឋាគារឃ្វីនកូប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក។

ប្រភពដដែលបានបន្តថា លោកចាង ជិនហូនិងគ្រួសារត្រូវបានសណ្ឋាគារឃ្វីនកូ រៀបចំផ្តល់ជូនការស្នាក់និងអាហារហូបចុក ក្នុងន័យមនុស្សធម៍ រួមជាមួយនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល អាជ្ញាធរខេត្តព្រះសីហនុ ក្នុងនោះតាមគម្រោង លោកចាង ជិនហូនិងគ្រួសារ នឹងចាកចេញពីសណ្ឋាគារឃ្វីនកូក្រុងព្រះសីហនុ នៅវេលាម៉ោង៧យប់ ថ្ងៃ១១ ខែកុម្ភះ ឆ្នាំ២០២០ រួចបន្តដំណើរតាមយន្តហោះត្រង់ទៅប្រទេសចិនវិញនៅយប់ថ្ងៃដដែលនេះ។
សូមបញ្ជាក់ថាជនជាតិចិនរូបនេះ ធ្វើដំណើរមកពីទីក្រុង វូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាមួយក្រុមគ្រួសារ៣នាក់ទៀត បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាលយកសំណាកបំពងកទៅពិនិត្យឃើញថា មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា។ សូមរំលឹកថា លោក ចា ជិនហួ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើតេស្ត៣ដង ហើយបង្ហាញថា គ្មានផ្ទុកវីរុសកូរ៉ូណា (អវិជ្ជមាន)៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង