ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវវេចខ្ចប់សំរាមអោយបានស្អាត

    BY Khmernote Media February 11, 2020
    ប្រជាពលរដ្ឋដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវវេចខ្ចប់សំរាមអោយបានស្អាត

    ជាដំណឹងល្អដោយ ឆ្នេរអូរឈើទាល២ ”អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះ ត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួម របស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិអាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ ដោយប្រជាពលរដ្ឋដែលមកកំសាន្ត ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវទុកដាក់វេចខ្ចប់សំរាមអោយបានស្អាត។

    បើយោងតាមការបង្ហោះរបស់ផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ “នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ”៕

    ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay